• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc៖ សាមគ្គីភាពនិងការជួយទំនុកបំរុងគ្នាគឺជាគន្លឹះសម្រាប់ប្រទេសនានាជំនះរាល់ការលំបាក


 ទិដ្ឋភាពនៃកិច្ចប្រជុំកំពូលអាស៊ានពិសេសស្តីពីការទប់ទល់នឹងជំងឺរាត ត្បាត COVID-19 
 

កិច្ចប្រជុំ​កំពូលអាស៊ានពិសេសស្តីពីការទប់ទល់នឹងជំងឺរាត ត្បាត COVID-19 បានបិទនៅរសៀលថ្ងៃទី ១៤ ខែ​មេសា​ ឆ្នាំ​២០២០។ នៅក្នុងកិច្ចប្រជុំនេះ បណ្តាប្រទេស​នានា​បាន​ចែក​រំលែក​នូវបទ​ពិសោធន៍​របស់​ខ្លួន​ក្នុង​ការ​បង្ការ​ ទប់ស្កាត់និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID-19 និងជំហាន​បន្ទាប់​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃវិបត្តិ​សេដ្ឋកិច្ច​និងផលប៉ះពាល់​អវិជ្ជមាន​ទៅលើស្ថេរ​ភាពសង្គម ក៏ដូចជា​ការពារសុខ​ភាព​និង​អាយុជីវិត​របស់​ប្រជាជន​។
 
តាមនោះ បណ្តាប្រទេសអាស៊ាន +៣ បានប្តេជ្ញា រក្សាទីផ្សារបើកចំហនិង ឈានដល់ការចុះហត្ថលេខា លើភាព ជាដៃ​គូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) យ៉ាងឆាប់ៗ។ ក្រៅពីនោះ  ធ្វើពិពិធកម្មការផ្គត់ ផ្គង់ក្នុង​តំបន់​និង​ក្រៅតំបន់ ដែលធានាបាននូវចរាចរទំនិញនិងសេវាកម្ម ជាពិសេសវត្ថុធាតុដើមចាំបាច់ ផលិតផល​វេជ្ជសាស្ត្រ​ សម្របសម្រួលការស្រាវជ្រាវនិងអភិវឌ្ឍន៍វ៉ាក់សាំង ថ្នាំប្រឆាំងវីរុស កែលំ​អរជីវភាព​រស់នៅ​របស់​ប្រជា​ជន​ និងផ្តល់ជំនួយសម្រាប់ក្រុមងាយរងគ្រោះដោយជំងឺរាតត្បាតក្នុងនោះមាន សហគ្រិន​ជាស្ត្រីនិង​សហគ្រាស​ធុនតូច​និង​មធ្យម (MSMEs) ផងដែរ។ ប្រទេសនានា​បានសង្កត់​ធ្ងន់ពីសារ​សំខាន់នៃការ​ពង្រឹង​ភាព​ធន់​ក្នុង​តំបន់​ ដើម្បីប្រឈមមុខនឹងវិបត្តិនាពេលអនាគត និងបង្កើតផែនការស្តារសេដ្ឋកិច្ចក្រោយជំងឺរាតត្បាត។ មេដឹក​នាំអាស៊ាន​បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការជាមួយដៃគូ រួមមាន ចិន ជប៉ុននិ​ងកូរ៉េខាងត្បូង តែងតែជាអាទិភាព​ខ្ពស់របស់អាស៊ានក្នុងការដោះស្រាយជំងឺ។
 
សម្រាប់​ប្រទេសជាដៃគូបានសន្យាថា នឹងចូលរួមជាមួយ​បណ្តាប្រទេស​អាស៊ាន​ដើម្បី​រួមគ្នាទ​ប់ទ​ល់នឹ​ងជំងឺ​រាត​ត្បាត​ ជាពិសេសការស្រាវជ្រាវផលិតវ៉ាក់សាំងនិងថ្នាំសម្រាប់ព្យាបាលជំងឺ COVID-19 ដោយត្រៀមខ្លួនជាស្រេច ចែក​រំលែកបទពិសោធន៍និងធ្វើការស្រាវជ្រាវអំពីការព្យាបាលរោគរាតត្បាត ក៏ដូចជា​ផ្តល់​ជំនួយ​ជាឧបករណ៍​បរិក្ខា​វេជ្ជសាស្ត្រ​ផងដែរ។
 
អញ្ជើញថ្លែងនៅ​ក្នុងសន្និសីទនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ការចែក រំលែក​បទ​ពិសោធន៍​ ការជួយគ្នាទៅវិទៅមក និងចំណងសាមគ្គីភាព ការជួយទំនុកបំរុងគ្នា ក្នុង​ចំណោមប្រជាជា​តិនានា នឹង​ក្លាយ​ជាគន្លឹះនៃភាពជោគជ័យសម្រាប់ប្រទេសទាំងអស់ ដើម្បីឆ្លងកាត់ពេលវេលាដ៏លំបាកនេះ។

នៅចុង​បញ្ចប់នៃកិច្ចប្រជុំមេដឹកនាំបានចេញនូវសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលពិសេស អាស៊ាន បូក ៣ ស្តីពីជំងឺ COVID-19។ ប្រតិភូបាន​វាយតម្លៃ​ខ្ពស់​ចំពោះប្រទេស​វៀត​ណាម​ដែល​បានរៀបចំ​កិច្ចប្រជុំ​នេះយ៉ាង​សកម្ម ដោ​យបានចូលរួមវិភាគទានជាក់ស្តែងដល់វិធានការប្រយុទ្ធប្រ​ឆាំងនឹង COVID-19  នៃ​តំបន់​និង​សហគមន៍​អន្តរជា​តិ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top