• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកា WEF

នេះគឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសចិនរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់នាយករដ្ឋមន្ត្រីវៀតណាមទៅកាន់ប្រទេសចិនក្នុងរយៈពេល ៧ ឆ្នាំកន្លងមក។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់ WEF (រូបថត៖ VOV)

នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានចាកចេញពីទីក្រុងហាណូយ ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន និងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី ១៤ នៃអ្នកត្រួសត្រាយនៃ WEF ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៨ ខែមិថុនា តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិនលោក Li Qiang    និងស្ថាបនិកនិងជាប្រធានប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) លោក Klaus Schwab

នេះគឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសចិនរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់នាយករដ្ឋមន្ត្រីវៀតណាមទៅកាន់ប្រទេសចិនក្នុងរយៈពេល ៧ ឆ្នាំកន្លងមក។ ដំណើរទស្សនកិច្ចនេះ គឺជាឱកាសសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ជួបពិភាក្សាអំពីវិធានការអនុវត្តយ៉ាងទូលំទូលាយនូវលទ្ធផល និងការយល់ឃើញរួមដែលសម្រេចបានក្នុងអំឡុងដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសចិនរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong ក្នុងឆ្នាំ ២០២២ ដោយខិតខំប្រឹងប្រែងគ្រប់គ្រងការខ្វែងគំនិតគ្នាបានល្អ រួមចំណែកនាំទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងចិនកាន់តែស៊ីជម្រៅ និងជាក់ស្តែងពីមួយថ្ងៃទៅមួយថ្ងៃ។

ក្នុងដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh នឹងចូលរួមសន្និសីទអ្នកត្រួសត្រាយប្រចាំឆ្នាំលើកទី ១៤ ដោយ WEF សហការជាមួយរដ្ឋាភិបាល ចិន រៀបចំឡើងនៅទីក្រុង Tianjin។ ក្នុងនាមជាដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកប្រកបដោយការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ វៀតណាមនឹងរួមចំណែកយ៉ាងសកម្ម និងសម្របសម្រួលជាមួយដៃគូអន្តរជាតិក្នុងការដោះស្រាយបញ្ហាសកលលោក ដើម្បីរក្សា និងជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក។ តាមគម្រោង នៅក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh នឹងអញ្ជើញចូលរួម និងថ្លែងសុន្ទរកថា ចែករំលែកទស្សនៈវិស័យរបស់វៀតណាមក្នុងសម័យប្រជុំពេញអង្គ និងកិច្ចប្រជុំអាហារថ្ងៃត្រង់ធ្វើការរបស់ថ្នាក់ដឹកនាំស្តីពី ការ ទប់ស្កាត់ការបាត់បង់ទសវត្សរ៍"។ ទាំងនេះគឺជាការពិភាក្សាសំខាន់ៗនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំ ដោយទទួលបានការយកចិត្តទុកដាក់ពីបណ្តាប្រទេស អង្គការ និងសហគមន៍ធុរកិច្ចអន្តរជាតិ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ថ្នាក់ដឹកនាំវៀតណាមអញ្ជើញទទួលជាមួយថ្នាក់ដឹកនាំបណ្តាប្រទេសមកគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំវៀតណាមអញ្ជើញទទួលជាមួយថ្នាក់ដឹកនាំបណ្តាប្រទេសមកគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

អញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងលោក Han Deok-Su ក្នុងឱកាសអញ្ជើញមកគោរពវិញ្ញាណក្ខ័ន្ធលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង, ប្រធានរដ្ឋវៀតណាម លោក តូ ឡឹមបានអះអាងថា៖ ការដែលលោកនាយករដ្ឋមន្ត្រី Han Deok-Su អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលកូរ៉េខាងត្បូងមកកាន់វៀតណាម ដើម្បីគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង បានបង្ហាញថារដ្ឋាភិបាលកូរ៉េខាងត្បូងយកចិត្តទុកដាក់ជាពិសេសចំពោះទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាម និងកូរ៉េខាងត្បូង។

Top