• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទ្វីបអាស៊ីអំណរឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ២០១៩

​ក្នុងរាត្រីឆ្លងឆ្នាំចាស់ ចូលឆ្នាំថ្មី នៅទូទាំងប្រទេសចិន បានប្រារព្ធពិធីបុណ្យប្រពៃណីជាច្រើន ជាមួយ នឹងអំពូលភ្លើងបញ្ជេញពន្លឺពណ៌ក្រហម ការតុបតែងលំអរនិងការសម្តែងសិល្បៈដើម្បីស្វាគមន៍និទាឃរដូវ។

ទិដ្ឋភាពទទួលចូលឆ្នាំថ្មីនៅប្រទេសឥណ្ឌូនេស៊ី

មិនត្រឹមតែនៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ប្រជាជននៅតាមបណ្តាប្រទេសអាស៊ីជាច្រើន ដូចជាប្រទេសចិន កូរ៉េ ម៉ុងហ្គោលីនិងសឹង្ហបុរីក៏កំពុងសប្បាយរីករាយទទួលស្វាគមន៍ឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក។ ក្នុងរាត្រីឆ្លងឆ្នាំចាស់ ចូលឆ្នាំថ្មីនៅទូទាំងប្រទេសចិនបានប្រារព្ធពិធីបុណ្យប្រពៃណីជាច្រើន ជាមួយនឹងអំពូលភ្លើងបញ្ជេញ​ពន្លឺពណ៌ក្រហម ការតុបតែងលំអរនិងការសម្តែងសិល្បៈដើម្បីស្វាគមន៍និទាឃរដូវ។ បរិយាកាសទទួលស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណីកាន់តែសប្បាយនៅទូទាំងប្រទេសជាមួយនឹងការសំដែងរបាំរាំម៉ុងសាយ ដែលជានិមិត្តរូបរបស់ប្រទេសចិននាឱកាសនីទាឃរដូវមកដល់ម្តងៗ។

បុណ្យចូលឆ្នាំថ្មីប្រពៃណីដែលត្រូវបានគេស្គាល់ថា Seollal គឺជាពិធីបុណ្យដ៏ធំបំផុតប្រចាំឆ្នាំក្នុងវប្បធម៌របស់កូរ៉េខាងត្បូងជាថ្ងៃបណ្តេញព្រលឹងអាក្រក់ ឧបទ្រពចង្រៃនិងទទួលស្វាគមន៍នូវសំណាងល្អ។ ប្រជាជនកូរ៉េខាងត្បូង តែងតែស្លៀកពាក់ហាន់ប៊ុក ក្នុងឱកាសនេះ ធ្វើពិធីគោរពបូជាបុព្វបុរសចូលរួមក្នុងល្បែងប្រជាប្រិយប្រពៃណីនៅថ្ងៃដំបូងនៃឆ្នាំដូចជា: Yutnori, ហោះខ្លែង, ទាត់សីឬប្រមូលផ្តុំគ្នាដើម្បីរីករាយជាមួយស៊ុបនំអង្ករ (Tteokguk) ជាដើម។

ប្រទេសម៉ាឡេស៊ី ហ្វីលីពីននិងមីយ៉ាន់ម៉ានៅឆ្នាំនេះ បានទទួលស្វាគមន៍ឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ជាមួយនឹងការបាញ់កាំជ្រួចដ៏ស្រស់ស្អាត។ វត្តអារាមទាំងអស់ត្រូវបានណែនទៅដោយមនុស្សដែលនាំគ្នាទៅបួងសួងសុំសេចក្តីសុខ សំណាងល្អពេញមួយឆ្នាំ។ Tokyo Tower ដែលជាកន្លែងកម្សាន្តដ៏ល្បីល្បាញមួយនៅក្នុងរដ្ឋធានីរបស់ប្រទេស ជប៉ុនដែលត្រូវបានគ្របដណ្តប់ជាលើកដំបូង ដោយពន្លឺចម្រុះពណ៌ ដែលមានចង្កៀងធំៗ ចំនួន ៣៦ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំកុរ ឯកស័ក។ នៅឥណ្ឌូណេស៊ី ពិធីបុណ្យប្រជាប្រិយគឺជាផ្នែកសំខាន់មិនអាចខ្វះបានឡើយនាឱកាសចូលឆ្នាំប្រពៃណីមកដល់។ បរិយាកាសស្វាគមន៍បុណ្យចូលឆ្នាំថ្មីក៏មានភាពសប្បាយរីករាយ នៅប្រទេសកម្ពុជា ថៃ ម៉ុងហ្គោលី ផងដែរ។

ទោះបីជាមានភាពខុសប្លែកគ្នាជាច្រើនដោយសារតែលក្ខណៈវប្បធម៌ ប៉ុន្តែការចូលឆ្នាំថ្មីប្រពៃណី នៅបណ្តាប្រទេសអាស៊ី នៅតែជាឱកាសមួយសម្រាប់សមាជិកក្នុងគ្រួសារ ជួបជុំគ្នាដើម្បីអបអរឆ្នាំថ្មីប្រកបដោយសិរីសួស្តីនិងសុភមង្គល៕

 

តាម VOV5- វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម ទទួលជួបនាយករដ្ឋមន្ត្រីសិង្ហបុរី ប្រធានាធិបតីកូរ៉េខាងត្បូងនិងនាយកគ្រប់គ្រង IMF

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម ទទួលជួបនាយករដ្ឋមន្ត្រីសិង្ហបុរី ប្រធានាធិបតីកូរ៉េខាងត្បូងនិងនាយកគ្រប់គ្រង IMF

នាថ្ងៃទី ១៨ ខែវិច្ឆិកា នៅក្រៅកិច្ចប្រជុំសប្តាហ៍កំពូល APEC ឆ្នាំ ២០២៦ នៅទីក្រុងសិនជិន ប្រទេសចិន អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានអញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung និងនាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva។

Top