• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទំនាក់ទំនងសហប្រតិបត្តិការវៀតណាម - អូស្ត្រាលីអភិវឌ្ឍកាន់តែរីកចម្រើនយ៉ាងខ្លាំងក្លា


 ឯកអគ្គរដ្ឋទូត អូស្ត្រាលីប្រចាំនៅវៀតណាម លោក Craig Chittick  និយាយអំពី ទំនាក់ទំនងសហប្រតិបត្តិការវៀតណាម - អូស្ត្រាលី មុនដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ អគ្គទេសាភិបាលអូស្ត្រាលី លោក  Peter Cosgrove

តាមការអញ្ជើញរបស់​ប្រធាន​រដ្ឋវៀតណាម លោក Tran​ Dai Quang អគ្គទេសាភិបាលអូ​ស្ត្រាលី លោក  Peter Cosgrove​ និង​ភរិយា អញ្ជើញចេញ​ដំណើ​រមក​បំពេញទស្សនកិច្ចផ្លូវ ​រដ្ឋលើកដំបូងនៅវៀត​ណាម ចាប់ពីថ្ងៃទី២​៣ ដល់​២៦ ខែឧសភា ឆ្នាំ២០​១៨។​

នេះគឺជាព្រឹត្តិកា​រណ៍ដ៏​សំខាន់ដែលរំលឹកខួបលើកទី៤៥ នៃ​ការបង្កើតទំនាក់ទំនង ការទូតរ​វាងវៀត​ណាម និង អស្ត្រាលី ​(ថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ ១៩៧៣/ថ្ងៃទី២៦ ​ខែកុម្ភៈឆ្នាំ ២០១៨ )​។ ​ក្នុងឱកាសនេះដែរ ​ក្នុងកិច្ច​សម្ភាស​ជាមួយ​ឯកអគ្គរដ្ឋ​ទូត អូស្ត្រាលីប្រចាំនៅវៀតណាម​ លោក Craig Chi​ttick អំពីដំណើរទស្សកិច្ចទៅ​កាន់ ប្រទេស​វៀត​ណាម​របស់ លោក Peter ​Cosgrove។ លោក Cr​aig Chittick បានអះអាងថា ដំណើរទស្សនកិ​ច្ចរបស់ លោក P​eter​ Cosgrove និង​ភរិយា បានបញ្ជា​ក់ពីទំនាក់ទំនងវៀតណាម-អូស្ត្រលី កំពុ​ងស្ថិតក្នុងកិច្ចការជាស្នូល​ នៃប្រទេស​ទាំងពីរ។

លោក Craig Chittick បានឲ្យដឹងទៀតថា ក្នុងរយៈពេល​ ២០ ដល់ ២៥ ឆ្នាំ​ កម្លងទៅ ប្រទេសទាំងពីរ​ បាន​ដាក់ចេញ​សេចក្តីសម្រេច​យ៉ាងសំខាន់ៗ​ ជាច្រើន ដើម្បីជម្រុញ​ទំនាក់ទំ​នង​ទ្វេភាគី​ឲ្យសម្រេច​បាន​សមិទ្ទិផល​គួរឲ្យកត់​សម្គាល់​។ ម្យ៉ាងទៀត ក្នុងរយៈពេល ១​០ ឆ្នាំកន្លងមក ទំនាក់ទំនង​វៀតណាម ​- អូស្ត្រាលី លើវិស័យ​ពាណិជ្ជ​កម្ម​មានការរីកចម្រើនដ៏សំខាន់​ ជាពិសេស វិស័យសន្តិសុខ ​នាវាចរណ៍។ លោក Craig Chittick ក៏សង្កត់​ធ្ងន់ថា​ ឆ្នាំ ២០១៨ នឹងជាឆ្នាំល្អ​បំផុត សំរាប់ ប្រទេសទាំង​ពីរទទួល​បាន​នូវភាព​ជោគជ័យ​លើវិស័យ​ទាំង​នេះដែ​រ​
៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top