• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទំនាក់ទំនងរវាងវៀតណាមនិងឡាវនឹងបន្តរីកចម្រើនប្រកបដោយផ្លែផ្កា

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ ថា៖ ក្នុងរយៈពេល ៦០ ឆ្នាំកន្លងមកនេះ ទំនាក់ទំនងមិត្តភាពមហិមារ សាមគ្គីភាព ពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឡាវ បាន អភិវឌ្ឍន៍យ៉ាងរឹងមាំដោយឥតឈប់ឈរ កាន់តែស៊ីជម្រៅ ទូលំទូលាយ និងប្រកប ដោយប្រសិទ្ធភាព។
  ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញឆ្លើយបទសម្ភាសន៍ជាមួយសារព័ត៌មាននុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាង វៀតណាម-ឡាវ។ (រូបថត៖ TTXVN)  

អញ្ជើញឆ្លើយបទសម្ភាសន៍ជាមួយសារព័ត៌មានអំពីទំនាក់ទំនងមិត្តភាពមហិមារ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និង ឡាវ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាង វៀតណាម-ឡាវ (ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ១៩៦២ - ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២)  នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ ថា៖ ក្នុងរយៈពេល ៦០ ឆ្នាំកន្លងមកនេះ ទំនាក់ទំនងមិត្តភាពមហិមារ សាមគ្គីភាព ពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាង វៀតណាម និងឡាវ បានអភិវឌ្ឍន៍យ៉ាងរឹងមាំដោយឥតឈប់ឈរ កាន់តែស៊ីជម្រៅ ទូលំទូលាយ និងប្រកប ដោយប្រសិទ្ធភាព។

ទំនាក់ទំនងនយោបាយ-កិច្ចការបរទេសកាន់តែស្អិតរមួតនិងគួរឲ្យជឿទុកចិត្ត ជាមួយនឹងការផ្លាស់ប្តូរគណៈប្រតិភូ ការជួបប្រាស្រ័យជាន់ខ្ពស់ជាប្រចាំ នៅគ្រប់ បណ្តាញទាំងអស់។ ភាគីទាំងពីរបានខិតខំរក្សា និងពង្រីកប្រសិទ្ធភាពនៃយន្តការសហ ប្រតិបត្តិការទ្វេភាគីនៅគ្រប់កម្រិត វិស័យ និងមូលដ្ឋាន សម្របសម្រួលបានល្អក្នុងការ អនុវត្តកិច្ចព្រមព្រៀងជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់។ ការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគីនានា បានរួមចំណែកការពារផល ប្រយោជន៍ លើកកំពស់កិត្យានុភាព និងឋានៈរបស់ប្រទេសនីមួយៗក្នុងតំបន់និងលើ ពិភពលោក។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន នាំ មកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជន និងសហគ្រាសនៃភាគីទាំងពីរ។ ទំហំ ពាណិជ្ជកម្មទ្វេភាគីក្នុងរយៈពេល ៨ ខែដើមឆ្នាំ ២០២២ សម្រេចបានជាង ១ ពាន់លាន ដុល្លារអាមេរិក កើនឡើងជាង ២០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លោកប្រធានរដ្ឋ Nguyen Xuan Phuc មានគោលបំណងហើយជឿជាក់ថា ទំនាក់ទំនង មិត្តភាពមហិមារ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាង វៀតណាម-ឡាវនឹង ត្រូវបានបណ្ដាជំនាន់ថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរ បន្តពូនជ្រុំអភិវឌ្ឍន៍ ប្រកបដោយផ្លែផ្កា នាំមកនូវផលប្រយោជន៍ជូនប្រជាជននៃ ប្រទេសទាំងពីរ។

ក្នុងឱកាសនេះដែរ អញ្ជើញឆ្លើយបទសម្ភាសន៍ជាមួយសារព័ត៌មាន អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith បានចាត់ទុកថា ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងឡាវនិងវៀតណាម មិនត្រឹមតែជាមនោសញ្ចេតនារវាងសមមិត្តនិងបងប្អូនដ៏ជិតស្និទ្ធិប៉ុណ្ណោះទេ ថែមទាំងជាចំណងសាមគ្គី ភាពដ៏រឹងមាំ ហើយបានក្លាយជាចំណងមិត្តភាពមហិមារ សាមគ្គីភាពពិសេស និងកិច្ច សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយដែលបាននិងកំពុងស្ថិតស្ថេរជារៀងរហូតចំពោះប្រជាជននៃប្រទេសទាំងពីរ។ អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith មានគោលបំណងថា ប្រជាជនឡាវ និងវៀតណាមគ្រប់ស្រទាប់វណ្ណៈ នឹងបន្តស្នង មរតកពីជំនាន់មុនៗ ដោយខិតខំប្រឹងប្រែងពូនជ្រុំទំនាក់ទំនងពិសេសរវាងឡាវ -វៀតណាមឲ្យកាន់តែរីកចម្រើនប្រកបដោយផ្លែផ្កា រឹងមាំជារៀងរហូត៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

សេចក្តីប្រកាសពិសេសស្តីពីពិធីបុណ្យសពលោកអគ្គលេខាបក្ស Nguyen Phu Trong

សេចក្តីប្រកាសពិសេសស្តីពីពិធីបុណ្យសពលោកអគ្គលេខាបក្ស Nguyen Phu Trong

ដើម្បីសម្តែងនូវសមានចិត្តសោកសៅ និងសេចក្តីនឹករលឹកលោកអគ្គលេខាបក្ស Nguyen Phu Trong គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានសម្រេចចិត្តរៀបចំពិធីបុណ្យសពរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ជាពិធីកាន់ទុក្ខថ្នាក់​ជាតិ។

Top