• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទំនាក់ទំនងជាមួយអង្គការសហប្រជាជាតិជាអាទិភាពក្នុងគោលនយោបាយ​កិច្ចការ​បរទេស​របស់​វៀតណាមជានិច្ច​


 ឯកអគ្គរដ្ឋទូតវៀតណាមលោកស្រី Le Thi Tuyet Mai និងអគ្គនាយិកានៃការិយាល័យអង្គការសហប្រជាជាតិប្រចាំនៅទីក្រុងហ្សឺណែវ លោកស្រី Geneva Tatiana Valovaya (រូបថត៖ TTXVN)
 

អគ្គនាយិកា លោកស្រី Tatiana Valovaya បានវាយតំលៃខ្ពស់ចំពោះតួនាទី និងកិច្ច​សហប្រតិ​បត្តិ​ការ​របស់​វៀត​ណាម ជាមួយ​អង្គការសហប្រជាជាតិលើគ្រប់វិស័យ។
 
ឯកអគ្គរដ្ឋទូត​វិសាមញ្ញនិងពេញសមត្ថភាពវៀតណាមលោកស្រី Le Thi Tuyet Mai ប្រធានក្រុម​បេសក​កម្ម​អចិន្រ្តៃយ៍​វៀត​ណាម អមអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការអន្តរជាតិ​នានា​ប្រចាំ​នៅ ទីក្រុងហ្សឺណែវ (ប្រទេសស្វីស) បានជួបជាមួយអគ្គនាយិកា នៃ ការិយាល័យ​អង្គការ​សហប្រជា​ជាតិ​ប្រចាំ​នៅទីក្រុងហ្សឺណែវ លោកស្រី Geneva Tatiana Valovaya និងជូនសារតាំងឡើង អគ្គលេខាធិការ​អង្គការ​អង្គការ​សហប្រជាជាតិលោកAntónio Guterres នារសៀលថ្ងៃទី ១០ ខែកុម្ភៈ។
 
អញ្ជើញថ្លែងនៅ​ក្នុងជំនួបជាមួយលោកស្រី Le Thi Tuyet Mai នោះ អគ្គនាយិកា លោកស្រី Tatiana Valovaya បាន​វាយតំលៃខ្ពស់ចំពោះតួនាទី និងកិច្ច​សហប្រតិ​បត្តិការ​រប​ស់​វៀត​ណាម ជាមួយ​អង្គការសហប្រ​ជាជាតិលើ​គ្រប់​​វិស័យ​។ លោកស្រីបានសំដែងក្តីសង្ឃឹមថាក្នុងអាណត្តិបេសកកម្មការទូតរបស់លោកស្រី ឯកអគ្គ​រដ្ឋទូត​នោះ ​វៀតណាម​នឹងបន្តរួមវិភាគទៅក្នុងបណ្ដាវេទិកា សកម្មភាពរបស់អង្គការសហប្រជាជាតិនៅទីក្រុង ហ្សឺណែវ ព្រម​ទាំងជំរុញទំនាក់ទំនងរវាងបណ្ដាវេទិការអង្គការសហប្រជាជាតិ និងសមាគមប្រជា​ជាតិ​អាស៊ី​អាគ្នេយ៍​ (អាស៊ាន) ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ ដើម្បីគោលដៅសន្តិភាព សន្តិសុខ អភិវឌ្ឍន៍​ប្រកប​ដោយ​​ចីរភាព និងវិបុលភាពរួមជូនប្រជាជាតិទាំងអស់។
 
ជាការ​ឆ្លើយ​តប លោកស្រី Le Thi Tuyet Mai ប្រធានក្រុមបេសកម្មអចិន្រ្តៃយ៍វៀតណាម បានអះអាងថា ទំនាក់​​ទំនងជាមួយអង្គការសហប្រ ជាជាតិជាអាទិភាពក្នុងគោលនយោ បាយ​កិច្ច​ការបរទេស​របស់​វៀត​ណាម​ជានិច្ច​​ ហើយវៀតណាមជានិច្ចកាលខិតខំប្រឹងប្រែងក្លាយទៅជាសមាជិកដ៏សកម្ម ប្រកប​ដោយ​មាន​ការ​ទទួល​ខុស​ត្រូវ​​ រួមចំណែកយ៉ាងជាក់ស្ដែង ប្រសិទ្ធភាព ទៅក្នុងសកម្មភាពរបស់អង្គការសហប្រជាជាតិ អង្គ​ការ​អន្តរ​ជាតិ​នា​នា ក៏ដូច​ជាជំរុញកិច្ចសហប្រតិបត្តិការរវាង​អង្គការសហប្រជាជាតិនិង​អាស៊ាន​ផងដែរ៕

 

តាម VOV5 -  វិទ្យុសំឡេងវៀតណាម​
 

លោក​ប្រធានាធិបតី Biden៖ សហរដ្ឋ​អាមេរិក​រឹងមាំជាងរយៈពេល​ ៤ ឆ្នាំមុន

លោក​ប្រធានាធិបតី Biden៖ សហរដ្ឋ​អាមេរិក​រឹងមាំជាងរយៈពេល​ ៤ ឆ្នាំមុន

លោកប្រធានាធិបតី Joe Biden កាលពីថ្ងៃទី ១៣ ខែមករា បានថ្លែងសុន្ទរកថាចុងក្រោយស្តីពីគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកនៅទីស្នាក់ការកណ្តាលនៃក្រសួងការបរទេសសហរដ្ឋអាមេរិក។ នៅដើមសុន្ទរកថានេះ លោកប្រធានាធិបតី Joe Biden បានបញ្ជាក់ថា ជាមួយនឹងការខិតខំប្រឹងប្រែងរបស់លោកអស់រយៈពេល ៤ ឆ្នាំក្នុងតំណែងនេះ សហរដ្ឋអាមេរិកបានយកឈ្នះលើវិបត្តិនិងបញ្ហាប្រឈមថ្មីៗ។

Top