• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុង Da Nang ស្ថិតក្នុងបញ្ជីអាកាសយានដ្ឋានច្នៃប្រឌិតបំផុតទាំង ១០ លើពិភពលោក

ទីក្រុង Da Nang គឺជាតំណាងតែមួយគត់របស់វៀតណាមដែលត្រូវបានលើកតម្កើងនៅ The World’s Best Airports ឆ្នាំ ២០២៣ របស់ Skytrax ដែលជាអង្គការវាយតម្លៃការដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ។

ប្រភេទពីរដែលទីក្រុង Da Nang ត្រូវបានលើកឡើងគឺ អាកាសយានដ្ឋានដែលត្រូវបានកែលម្អជាងគេបំផុតរបស់ពិភពលោក (លេខទី ៣) និងអាកាសយានដ្ឋានក្នុងតំបន់ល្អបំផុតនៅអាស៊ី (លេខ ១០)។ ប្រភេទនៃអាកាសយានដ្ឋានក្នុងតំបន់ល្អបំផុតនៅអាស៊ីគឺសម្រាប់កន្លែងដែលបម្រើជាចម្បងផ្លូវហោះហើរក្នុងស្រុក និងក្នុងតំបន់។ ហើយនេះក៏ជាកន្លែងដែលអាចផ្ទុកជើងហោះហើរឆ្លងទ្វីបមួយចំនួនតូច ប៉ុន្តែការផ្តោតសំខាន់គឺនៅតែលើខ្សែផ្លូវខ្លី។ ពានរង្វាន់ប្រចាំឆ្នាំរបស់ Skytrax សំដៅលើកតម្កើងដល់ក្រុមហ៊ុនអាកាសចរណ៍ អាកាសយានដ្ឋាន និងសេវាកម្មពាក់ព័ន្ធ។ លក្ខណៈវិនិច្ឆ័យវាយតម្លៃរួមសម្រាប់ពានរង្វាន់គឺផ្អែកលើការពេញចិត្តរបស់អ្នកដំណើរមកពីប្រទេសចំនួន ១០០ និងអ្នកជំនាញលើការអនុវត្តព្រលានយន្តហោះរយៈពេល ១២ ខែ សេវាកម្មអតិថិជន និងសម្ភារៈបរិក្ខារ។ ពិធីប្រគល់ពានរង្វាន់ Skytrax ដែលត្រូវបានគេស្គាល់ថាជាពានរង្វាន់អូស្ការនៃឧស្សាហកម្មអាកាសចរណ៍នៅឆ្នាំនេះបានធ្វើឡើងនៅក្នុងខែមិថុនានៅទីក្រុងប៉ារីសប្រទេសបារាំង៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទស្សនកិច្ច​ទៅចូលរួមកិច្ចប្រជុំកំពូល BRICS និងធ្វើការទ្វេភាគីនៅឥណ្ឌា របស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បាន​បញ្ចប់ប្រកប​ដោយជោគជ័យ។ លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ក្នុងរយៈពេលដ៏ខ្លី បានអនុវត្តសកម្មភាពកិច្ចការបរទេសជាច្រើន ប្រកប​ដោយប្រសិទ្ធភាពនិងជាក់​ស្តែង។នេះត្រូវបានបញ្ជាក់ដោយរដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហយជុង នៅពេលលើកឡើងពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹ​ង ចាប់ពីថ្ងៃទី១២-១៣ ខែកញ្ញា។

Top