• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុង Da Nang ទទួលជើងហោះហើរចំនួន ៧៦៨ ដឹកអ្នកដំណើរជាង ៩៨.០០០ នាក់ក្នុងអំឡុងពេលបុណ្យតេត

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ២០២៣ ទីក្រុង Da Nang បានទទួលជើងហោះហើរចំនួន ៧៦៨ ដឹកភ្ញៀវទេសចរជាង ៩៨.០០០ នាក់មកទស្សនាទីក្រុង Da Nang និងបណ្តាខេត្តភាគកណ្តាល។
ភ្ញៀវទេសចរណ៍ចូលកាន់ទីក្រុង Da Nang នៅដើមឆ្នាំថ្មី ឆ្នាំរថោះ បញ្ចស័ក ២០២៣ (រូបថត៖ Dinh Thieu/VOV)

ក្នុងអំឡុងពេល ៧ ថ្ងៃនៃអំឡុងពេលឈប់សម្រាកបុណ្យតេត (ចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៥ នៃបុណ្យតេត ចំនឹងថ្ងៃទី ២២ ដល់ថ្ងៃទី ២៥ ខែមករា) មានជើងហោះហើរក្នុងស្រុកចំនួន ៤៤៤ ជាមួយនឹងជើងហោះហើរចំនួន ៥៧.០០០ មកកាន់ទីក្រុង Da Nang ជាមធ្យមមាន ៦៤ ជើងក្នុងមួយថ្ងៃ ខ្ពស់បំផុតនៅថ្ងៃទី ១ នៃបុណ្យតេត មានជើងហោះហើរចំនួន ៤៨ ដឹកភ្ញៀវអន្តរជាតិចំនួន ៦.០០០ នាក់មកដល់ទីក្រុង Da Nang។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ២០២៣ ទីក្រុង Da Nang រៀបចំសកម្មភាពជាច្រើនដើម្បីបម្រើប្រជាជន និងភ្ញៀវទេសចរនារដូវផ្ការីក ដូចជាលំហ “Da Nang - បុណ្យេតេតអតីតកាល និងបច្ចុប្បន្នកាល” នៅឧទ្យាន APEC និងនៅតាមបណ្តោយផ្លូវដែលនៅជាប់នឹងទន្លេ Han ទល់មុខឧទ្យាន APEC។ សកម្មភាពមួយចំនួនទៀតដូចជា ការរាំតាមដងផ្លូវ ការតាំងពិពណ៌  … ប្រព្រឹត្តទៅពេញអំឡុងបុណ្យតេត បង្កើតចំណាប់អារម្មណ៍ល្អដល់ភ្ញៀវទេសចរណ៍។ លោកស្រី Truong Thi Hong Hanh ប្រធានមន្ទីរទេសចរណ៍ទីក្រុង Da Nang  បានឲ្យដឹងថា៖ “ទីក្រុងបន្តដាក់ពង្រាយដំណោះស្រាយជាបន្តបន្ទាប់ ដើម្បីស្តារទីផ្សារភ្ញៀវអន្តរជាតិឡើងវិញ; ផ្តោតលើការផ្សារភ្ជាប់ និងសហប្រតិបត្តិការក្នុងប្រទេស និងក្រៅប្រទេស ដើម្បីផ្លាស់ប្តូរប្រភពអ្នកទស្សនា និងផ្សព្វផ្សាយទិសដៅទេសចរណ៍។ ទីក្រុងក៏បានសម្របសម្រួលជាមួយធុរកិច្ចដើម្បីរៀបចំព្រឹត្តិការណ៍ទាក់ទាញភ្ញៀវ ធានាបាននូវបរិយាកាសទេសចរណ៍ប្រកបដោយសុវត្ថិភាព     ដើម្បីឱ្យភ្ញៀវទេសចរអាចសម្រាកបានដោយមានពេលសម្រាកលំហែកាយ និងបទពិសោធន៍គួរឱ្យចាប់អារម្មណ៍នៅទីក្រុង Da Nang”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

សេចក្តីប្រកាសពិសេសស្តីពីពិធីបុណ្យសពលោកអគ្គលេខាបក្ស Nguyen Phu Trong

សេចក្តីប្រកាសពិសេសស្តីពីពិធីបុណ្យសពលោកអគ្គលេខាបក្ស Nguyen Phu Trong

ដើម្បីសម្តែងនូវសមានចិត្តសោកសៅ និងសេចក្តីនឹករលឹកលោកអគ្គលេខាបក្ស Nguyen Phu Trong គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានសម្រេចចិត្តរៀបចំពិធីបុណ្យសពរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ជាពិធីកាន់ទុក្ខថ្នាក់​ជាតិ។

Top