• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហូជីមិញគប្បីធ្វើអន្តរជាតូបនីយកម្មវិស័យអប់រំឲ្យទាន់សម័យជាមួយនឹងពិភពលោក


 លោក Nguyen Thanh Phong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញថ្លែងមតិក្នុងសិក្ខាសាលា (រូបថត៖ vov.vn)
 

នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ​២០១៩ នៅទីក្រុង​ហូជីមិញ​បាន​រៀបចំ​សិក្ខាសាលា​ស្តីពីការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ថ្នាក់​អន្តរជាតិនៅទីក្រុងហូជីមិញដោយមានការចូលរួមពីអ្នកជំនាញ អ្នកគ្រប់គ្រងខាងអប់រំ តំណាងសាកល​វិទ្យាល័យជាច្រើនទាំងក្នុងនិងក្រៅប្រទេស។
 
នៅក្នុងសិក្ខា​សាលានេះ អ្នកជំនាញជាច្រើនបានឲ្យដឹងថាក្នុងបរិបទដូចបច្ចុប្បន្ននេះ ទីក្រុងគប្បីកំណត់​ការ​អប់​រំឆ្ពោះទៅ​ការឆ្លើយ​តប​នឹង​តម្រូវ​ការ​របស់​ទីផ្សារ​ការ​ងារ​ហើយ​ចាត់​ទុក​និស្សិត​និង​សហគ្រាស​ជាអតិថិ​ជន​របស់​ខ្លួន​ តាមរយៈនោះទើបតែមានយន្តការដោយឡែកក្នុងការអប់រំផងដែរ។ លើសពីនេះទៀត ចាំបា​ច់​ត្រូវ​ការ​ធ្វើអ​ន្តរជាតូបនីយកម្មលើការអប់រំ មានគោលនយោបាយ​ជាតិនិង​គោលន​យោបាយ​ផ្ទាល់ខ្លួន​របស់​ទីក្រុង​ស្តីពី​ការអប់រំ ក៏ដូចជាវិនិយោគយ៉ាងខ្លាំងក្នុងការស្រាវជ្រាវនិងបណ្តុះបណ្តាលទៀតផង។ លោក Nguyen Thanh Phong ប្រធាន​គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានឲ្យដឹងថា៖
 
«សិក្ខាសាលានេះ​គឺជាឱកាសមួយសម្រាប់យើងពិនិត្យមើលឡើងវិញនូវស្ថានការណ៍ជាក់ស្តែង ព្រមទាំងស្នើឲ្យ​មាន​ដំណោះស្រា​យក្នុងកិច្ចសហការរវាងមូលដ្ឋានអប់រំថ្នាក់ឧត្តមសិក្សា រដ្ឋនិងសហគ្រាសនានា សំដៅ​កសាង​កម្ម​វិ​ធីបណ្តុះ    បណ្តាលអន្តរជាតិ ឆ្លើយតបនឹងតម្រូវការនៃការអភិវឌ្ឍរបស់ទីក្រុងហូជីមិញ និង​ទីផ្សារ​ការងារ​អន្តរ​ជាតិ​ក្នុងវិស័យមួយចំនួន ដូចជាបច្ចេកវិទ្យាព័ត៌មាន សារគមនាគមន៍ គ្រឿងយន្តស្វ័យប្រវត្តិ សុខាភិបាល​ ទេសចរណ៍ អភិបាលកិច្ចសហគ្រាសផងដែ​រ»៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top