• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហាណូយជាប់ចំណាត់ថ្នាក់ជាគោលដៅទាក់ទាញបំផុតក្នុងពិភពលោក

គេហទំព័រ Trip Advisor បានចាត់ចំណាត់ថ្នាក់ទីក្រុងហាណូយ ឈរលំដាប់ទី ២ ក្នុងបញ្ជីគោលដៅទេសចរណ៍ពេញនិយមបំផុតទាំង ២៥ នៅអាស៊ីនិងទី ៦ ក្នុងបញ្ជីគោលដៅទេសចរណ៍ពេញនិយមបំផុតទាំង ២៥ នៅលើពិភពលោក។
 

បឹង Guom តែងតែជាគោលដៅទាក់ទាញសម្រាប់ភ្ញៀវទេសចរ (រូបថត៖ TTXVN)


គេហទំព័រទេសចរណ៍អនឡាញ Worldpackers (សហរដ្ឋ អាមេរិក) បានណែនាំរដ្ឋធានីហាណូយជាទីក្រុងមួយក្នុងចំណោមទីក្រុងមានការចំណាយ ថោកបំផុតទាំង ១០ នៅលើពិភពលោកសម្រាប់ជនបរទេស ។ ទស្សនាវដ្ដី Time (USA) បានជ្រើសរើសរដ្ឋធានីហាណូយ ជាគោលដៅមួយក្នុងចំណោមគោលដៅទាំងបីរបស់វៀតណាមចូលក្នុងលំដាប់កំពូលទាំង ១០០ កន្លែងអស្ចារ្យបំផុត ក្នុងពិភព លោក គោលដៅចំនួនបីរួមមានៈ រដ្ឋធានីហាណូយ ទីក្រុងហូជីមិញ និង Phu Quoc  (ខេត្ត Kien Giang)។

បន្ទាប់មក គេហទំព័រ Holidu (ចក្រភពអង់គ្លេស) ឯកទេសទេសចរណ៍អន្តរជាតិ បានដាក់ចំណាត់ថ្នាក់រដ្ឋធានីហាណូយនៅទីតាំងទី ១៨ (ទីក្រុងហូជីមិញទី ២១ និងទីក្រុង Hoi An ទី៣២) ក្នុងបញ្ជីទីក្រុងល្អបំផុតចំនួន ១៤៧ សម្រាប់ធ្វើការនិងសម្រាកលំហែកាយក្នុងពិភពលោក។ ស្ថាប័នវិភាគ Deep Knowledge Analytics (DKA)  បានចាត់ចំណាត់ថ្នាក់រដ្ឋធានីហាណូយក្នុងបញ្ជីទីក្រុងចំនួន ៥០ ដែលមានការឆ្លើយតបនឹងជំងឺរាតត្បាតល្អបំផុតនៅលើពិភពលោក ស្ថិតនៅលំដាប់ទី ៤៤ ក្នុងចំណោមទីក្រុងទេសចរណ៍ចំនួន ៧២ ដែលត្រូវបាន DKA លើកមកវិភាគ។

សៀវភៅមគ្គុទ្ទេសក៍ទេសចរណ៍ដ៏ល្បីល្បាញ Forbes Travel Guide (USA) បានប្រកាសពីបញ្ជីសណ្ឋាគារប្រណិត ភោជនីយដ្ឋាន និងស្ប៉ាលំដាប់ផ្កាយ ៥  ដែលក្នុងនោះ សណ្ឋាគារ Sofitel Legend Metropole Hanoi ទទួលបានពានរង្វាន់ជាលើកទីពីរជាប់ៗគ្នាជាមួយនឹងចំណាត់ថ្នាក់ខ្ពស់បំផុត។ លើសពីនេះ ពានរង្វាន់ Travelers' Choice Awards 2021 ដែលជាពានរង្វាន់ជាបន្តបន្ទាប់ដែលរៀបចំដោយ TripAdvisor បានចាត់ចំណាត់ថ្នាក់សណ្ឋាគារហាណូយ La Siesta Diamond (ហាណូយ) ឱ្យជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងចំណោមសណ្ឋាគារមានដំបូលដ៏ស្រស់ស្អាតបំផុតទាំង ២៥ នៅលើពិភពលោក៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមម្ចាស់ការចូលរួមវិភាគទានកាន់តែច្រើនដល់អាស៊ាន

វៀតណាមម្ចាស់ការចូលរួមវិភាគទានកាន់តែច្រើនដល់អាស៊ាន

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ប្រធានអាស៊ានឆ្នាំ២០២៥ លោក Anwar Ibrahim នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វា មិញជីញ បានអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់អាស៊ានលើកទី៤៧ និងសន្និសីទពាក់ព័ន្ធនានាចាប់ពីថ្ងៃទី ២៥-២៨ ខែតុលា។ ដោយបានពង្រីកតួនាទីអស់រយៈពេល ៣០ឆ្នាំចូលរួមអាស៊ាន វៀតណាមបន្តចូលរួមចំណែកយ៉ាងសកម្ម និងបញ្ជាក់ពីសំឡេងដ៏សំខាន់របស់ខ្លួនក្នុងអាស៊ាន នៅក្នុងសន្និសីទទាំងនេះ។

Top