ព័ត៌មាន
ទទួលពលរដ្ឋវៀតណាម ១៤ នាក់ដំបូង ដែលបានជម្លៀសចេញពីតំបន់សង្រ្គាម Kherson អ៊ុយក្រែន ទៅកាន់រុស្ស៊ីវិញ
ក្រុមពលរដ្ឋវៀតណាមដែលបានជម្លៀសចេញនោះ មានមនុស្សពេញវ័យចំនួន ១១ នាក់ និងកុមារ ៣ នាក់។ លោក Vu Son Viet លេខាទីមួយនៃស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ីបានឲ្យដឹងថា ការប្រមូលប្រជាជនដែលជម្លៀស ពីតំបន់ Kherson គឺមានបញ្ហាស្មុគស្មាញបន្តិច ដោយសារតែស្ថានការណ៍យោធាតានតឹង។ តាមលោករូបនេះ ភាគីរុស្ស៊ីបានជួយជ្រោមជ្រេង យ៉ាងសកម្ម ក្នុងការធានាសុវត្ថិភាពសម្រាប់ពលរដ្ឋវៀតណាម ក្នុងដំណើរការជម្លៀសចេញពីតំបន់សង្គ្រាម ទៅកាន់ទីកន្លែងមានសុវត្ថិភាព។ ស្ថានទូតបានត្រៀមខ្លួនជាស្រេច ជួយឧបត្ថម្ភបងប្អូនជនរួមជាតិ ក្នុងការបំពេញបែបបទ និងឯកសារចាំបាច់ ឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន៕