ព័ត៌មាន

ទទួលពលរដ្ឋវៀតណាម ១៤ នាក់ដំបូង ដែលបានជម្លៀសចេញពីតំបន់សង្រ្គាម Kherson អ៊ុយក្រែន ទៅកាន់រុស្ស៊ីវិញ

នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ ក្រុមការងារនៃស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ីនិងសមាគមជនវៀតណាមនៅទីក្រុង Krasnodar បានសម្របសម្រួល ទទួលពលរដ្ឋវៀតណាមចំនួន ១៤ នាក់ ដែលបានជម្លៀសចេញពីតំបន់សង្រ្គាមនៅអ៊ុយក្រែនទៅកាន់ខេត្ត Krasnodar សហព័ន្ធរុស្ស៊ី។
  ក្រុមពលរដ្ឋវៀតណាមដែលបានជម្លៀសចេញពីតំបន់សង្រ្គាមនៅអ៊ុយក្រែនទៅកាន់រុស្ស៊ី (រូបថត៖ Tran Hieu/ TTXVN)  

ក្រុមពលរដ្ឋវៀតណាមដែលបានជម្លៀសចេញនោះ មានមនុស្សពេញវ័យចំនួន ១១ នាក់ និងកុមារ ៣ នាក់។ លោក Vu Son Viet លេខាទីមួយនៃស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ីបានឲ្យដឹងថា ការប្រមូលប្រជាជនដែលជម្លៀស ពីតំបន់ Kherson គឺមានបញ្ហាស្មុគស្មាញបន្តិច ដោយសារតែស្ថានការណ៍យោធាតានតឹង។ តាមលោករូបនេះ  ភាគីរុស្ស៊ីបានជួយជ្រោមជ្រេង យ៉ាងសកម្ម ក្នុងការធានាសុវត្ថិភាពសម្រាប់ពលរដ្ឋវៀតណាម ក្នុងដំណើរការជម្លៀសចេញពីតំបន់សង្គ្រាម ទៅកាន់ទីកន្លែងមានសុវត្ថិភាព។ ស្ថានទូតបានត្រៀមខ្លួនជាស្រេច ជួយឧបត្ថម្ភបងប្អូនជនរួមជាតិ ក្នុងការបំពេញបែបបទ និងឯកសារចាំបាច់ ឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន៕


top