• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្នាក់ដឹកនាំអាមេរិក - កូរ៉េខាងជើងឯកភាពជួបប្រជុំនាខែឧសភា


ថ្នាក់ដឹកនាំអាមេរិក - កូរ៉េខាងជើង

យោងតាមបេសកជនពិសេសរបស់ប្រធានធិបតីកូរ៉េខាងត្បូងថា៖ ប្រធានាធិបតីអាមេរិកលោក Donald Trump និងថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong- un បានឯកភាពជួបប្រជុំនាខែឧសភាខាងមុខ។
ថ្លែង​មតិនាថ្ងៃទី ៨ ខែមិនា ឆ្នាំ២០១៨ ទៅកាន់មជ្ឈដ្ឋានព័ត៌មាននៅសេតវិមានបន្ទាប់ពីមានជំនួបជាមួយ លោក Donald Trump និងទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក HR McMaster នោះ នាយកការិយាល័យសន្តិសុខ​ជាតិចំណុះខុទ្ធកាល័យប្រធានាធិបតីកូរ៉េខាងត្បូង លោក Chung Eui-yong បានឲ្យដឹងថា លោក Trump បានឯកភាពទទួលយកសេចក្ដីអញ្ជើញរបស់លោក Kim Jong- un ថានឹងជួបប្រជុំនាពេលខាងឆាប់ៗខាងមុខ។


សេតវិមានបានបញ្ជាក់ថា លោក Donald Trump នឹងទទួលយកសេចក្ដីអញ្ជើញជួបប្រជុំជាមួយលោក Kim Jong- un​។ អ្នកនាំពាក្យសេតវិមានលោកស្រី Sarah Sanders នាថ្ងៃទី ៨ មិនាបានលើកច្បាសថា៖ លោក Trump នឹងទទួលយកសេចក្ដីអញ្ជើញជួបប្រជុំជាមួយលោក Kim Jong- un នៅទីកន្លែងមួយ ហើយពេលវេលានឹងត្រូវបានកំណត់"។

ក្នុងបម្រែបម្រួលទាក់ទិនមួយទៀត នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Lee Nak-yon នាថ្ងៃទី ៨ ខែមិនា ឆ្នាំ២០១៨ បានអះអាងថា៖ ប្រទេសខ្លួនមិនអាចលុបចោលការដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើងទេ ទោះជាប្រទេសនេះទទួលយកកិច្ចសន្ទនាក្ដី។ លោក Lee បានលើកច្បាស់ថា " វិធានការដាក់ទណ្ឌកម្មទាំងនេះ គឺជាសេចក្ដីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ ហើយមិនគួរឲ្យជឿថា អង្គការសហប្រជាជាតិនឹងនាំចេញសេចក្ដី​សម្រេចចិត្តបន្ធូរស្រាលដំណោះស្រាយដោយសារតែការសន្ទនាថ្មីទើបនឹងបានចាប់ផ្តើម "៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ទិវាវប្បធម៌វៀតណាមនៅចិន

ទិវាវប្បធម៌វៀតណាមនៅចិន

នាយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងប៉េកាំង កម្មវិធី "ទិវាវប្បធម៌វៀតណាមនៅចិន" ត្រូវបានប្រារព្ធឡើងនៅឯរោងមហោស្រពល្ខោនអូប៉េរ៉ាចិន។ ព្រឹត្តិការណ៍នេះ ត្រូវបាន ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ សម្របសម្រួលជាមួយស្ថានទូតវៀតណាមប្រចាំ នៅចិន រៀបចំឡើងក្នុងបំណងផ្សព្វផ្សាយសម្រស់វប្បធម៌ដ៏វិសេសវិសាលរបស់ទឹកដី មនុស្សវៀតណាមទៅកាន់មិត្តភក្តិចិន និងអន្តរជាតិ។

Top