• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្នាក់ដឹកនាំសមាគមវៀតណាម-អាមេរិកជួបសន្ទនាគណៈប្រតិភូអង្គការអតីតទាហានចូលរួមសង្គ្រាមនៅឯបរទេស(អាមេរិក)


ថ្នាក់ដឹកនាំសមាគមវៀតណាម-អាមេរិកជួបសន្ទនាគណៈប្រតិភូ
អង្គការអតីតទាហានចូលរួមសង្គ្រាមនៅឯបរទេស(អាមេរិក)

នារសៀលថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ប្រធានសមាគមវៀត​ណាម-អាមេរិក លោក Nguyen Tam​ Chien បានជួបសន្ទនាជាមួយគណៈ​ប្រតិភូ​អង្គការអតីតទាហានចូលរួមសង្គ្រាមនៅឯបរទេស - VFW (អាមេ​​រិក) ដឹក​នាំ​ដោយ​លោក​ Keith E.Harman អគ្គមេ​បញ្ជាការរងទីមួយ អង្គការ VFW ​ដែល​កំពុងបំពេញ​​ទស្សនកិច្ច​នៅវៀតណាម។ នៅក្នុងជំនួបនេះ លោក Nguyen Tam Chien បានវាយ​តំលៃខ្ពស់​កម្មវិធីផ្លាស់ប្តូរគណៈ​ប្រតិភូ​រវាងអង្គការអតីត​ទាហាន ​ចូលរួមសង្គ្រាមនៅ​ឯបរទេស (VFW) និងសមាគមវៀតណាម-អាមេរិក​ ដែលបានបង្កើតឡើងពីឆ្នាំ១៩៩៦មក។ ​លោកក៏បានសង្កត់ធ្ងន់ថា៖ កម្មវិធីនេះបានជំរុញការយោគយល់គ្នាទៅវិញទៅ​​មកជំរុញការអភិវឌ្ឍន៍ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនិងប្រជាជននៃ​ប្រទេសទាំងពីរ​វៀត​ណាម -អាមេរិក​ ជាពិសេសគឺរវាងបណ្ដាអតីតយុទ្ធជនវៀតណាម​ និងអតីតទាហានអាមេរិក។ 

នៅក្នុងជំនួបនេះ ភាគីទាំងពីរក៏បានស្ដីអំពីបញ្ហាស្វែងរកទាហានអាមេរិក​ដែលបាត់ខ្លួន​នៅ​ក្នុងសង្គ្រាមនៅ​វៀត​ណាម (MIA) និងទិសដៅរៀបចំវេទិកា៖សហគ្រាសអតីត​ទាហាន​វៀតណាម-អាមេរិក លើកទី​មួយ​ នៅ​វៀត​ណាម​ផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


ដល់ឆ្នាំ ២០៣០ វៀតណាមនឹងមានសហគ្រាសកសិកម្មដ៏រឹងមាំមួយចំនួន ឈានមុខគេក្នុងតំបន់ និងពិភពលោក

ដល់ឆ្នាំ ២០៣០ វៀតណាមនឹងមានសហគ្រាសកសិកម្មដ៏រឹងមាំមួយចំនួន ឈានមុខគេក្នុងតំបន់ និងពិភពលោក

សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន លោក Tran Cam Tu ទើបតែចុះហត្ថលេខា និងចេញសេចក្តីសន្និដ្ឋានរបស់ការិយាល័យនយោបាយស្តីពីការបន្តអនុវត្តសេចក្តីសម្រេចលេខ ១៩/២០២២ របស់មជ្ឈិមបក្ស លើកទី ១៣ ស្តីពីកសិកម្ម កសិករ និងតំបន់ជនបទរហូតដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។

Top