• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្នាក់ដឹកនាំវៀតណាមផ្ញើរសារអបអរសាទរប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden


ប្រធានាធិបតីអាមេរិកជាប់ឆ្នោតលោក Joe Biden (រូបថត៖ baoquocte.vn)
 

ក្នុងឱកាសដែលលោក Joseph Robinette Biden Jr. ជាប់ឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិក នៅថ្ងៃទី ៣០ ខែវិច្ឆិកា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong និងនាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញផ្ញើសារអបអរសាទរ។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong និងនាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានជឿជាក់ថា ជាមួយនឹងមូលដ្ឋាននៃទំនាក់ទំនង ដែលបានកសាងឡើងក្នុងរយៈពេល ២៥ ឆ្នាំកន្លងមក ភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាម - អា មេរិកនឹងបន្តអភិវឌ្ឍន៍ កាន់ តែស៊ីជម្រៅ និងប្រកបដោយប្រសិទ្ធភាព ដើម្បីរួមចំណែកនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរនិងដើម្បីសន្តិភាព សន្តិសុខ ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅក្នុងតំបន់និងពិភពលោក។

នាថ្ងៃដដែល អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh ក៏បានផ្ញើសារអបអរសាទរជូនចំពោះអនុប្រធានាធិបតីជាប់ឆ្នោតលោកស្រី Kamala Harris ផងដែរ។

ក្នុងឱកាសនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមបានគោរពអញ្ជើញលោកប្រធានាធិបតីនិងអនុប្រធានាធិបតីសហរដ្ឋអាមេរិកដែលបានជាប់ឆ្នោតមកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមនៅពេលសមស្រប៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន៖ ផ្តោតលើការធ្វើសេនាធិការគោលនយោបាយ និងអនុវត្តន៍គោលដៅកំណើនពីរខ្ទង់

លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន៖ ផ្តោតលើការធ្វើសេនាធិការគោលនយោបាយ និងអនុវត្តន៍គោលដៅកំណើនពីរខ្ទង់

ថ្លែងនៅក្នុងសម័យប្រជុំជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃរដ្ឋសភា ស្តីពីភារកិច្ចសំខាន់ៗសម្រាប់ឆ្នាំ២០២៦ និងអាណត្តិ២០២៦-២០៣១ នៅព្រឹកថ្ងៃទី២០ ខែឧសភា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានវាយតម្លៃខ្ពស់ចំពោះស្មារតីសកម្ម និងការទទួលខុសត្រូវរបស់គណៈកម្មាធិការក្នុងរយៈពេលកន្លងទៅ។

Top