ព័ត៌មាន
ថ្នាក់ដឹកនាំបណ្តាប្រទេសនិងអង្គការអន្តរជាតិ ផ្ញើសារទូរលេខនិងលិខិតអបអរសាទរខួបលើកទី ៧៧ នៃទិវាបុណ្យជាតិវៀតណាម
ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក Nicolas Maduro Moros ផ្ញើលិខិតអបអរសាទរជូនចំពោះប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ដោយមានបំណងចង់ខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែលមានការយកចិត្តទុកដាក់ដូចគ្នា នាំមកនូវផលប្រយោជន៍ និងវិបុលភាពដល់ប្រទេសទាំងពីរ។
ក្នុងសារលិខិតអបអរសាទរជូនចំពោះប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ប្រធានាធិបតីអាហ្វ្រិកខាងត្បូង Matamela Cyril Ramaphosa មានបំណងចង់ពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពល្អរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។
ប្រធានាធិបតីនៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប លោក Abdel Fattah Al Sisi បានផ្ញើសារអបអរសាទរចំពោះប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc។ នាយករដ្ឋមន្ត្រី Algieri Aymen Benabderrahmane បានផ្ញើលិខិតអបអរសាទរទៅកាន់នាយករដ្ឋមន្ត្រី វៀតណាម លោក Pham Minh Chinh។
ព្រះមហាក្សត្រ Salman bin Abdulaziz Al Saud និងព្រះអង្គម្ចាស់ក្សត្រី ឧបនាយករដ្ឋមន្ត្រី Mohammed bin Salman bin Abdulaziz Al Saud បានផ្ញើសារអបអរសាទរចំពោះប្រធានរដ្ឋ វៀតណាម លោក Nguyen Xuan Phuc។ ប្រធានាធិបតីអ៊ីរ៉ង់ លោក Seyed Ebrahim Raisi បានផ្ញើលិខិតអបអរសាទរដល់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ផងដែរ៕