• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្ងៃស្អែក រដ្ឋមន្ត្រីការបរទេសចិន ជប៉ុន និងកូរ៉េខាងត្បូង នឹងជួបពិភាក្សាគ្នានៅទីក្រុងប៊ូសាន

កិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រីរវាងប្រទេសទាំងបីនឹងបង្កើនការរំពឹងទុកនៃការបន្តកិច្ចប្រជុំកំពូលត្រីភាគីរវាងថ្នាក់ដឹកនាំនៃប្រទេសអាស៊ីឦសានទាំងបី បន្ទាប់ពីមានការអាក់ខានអស់រយៈពេលជិត ៤ ឆ្នាំ។

នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រសួងការបរទេសកូរ៉េខាងត្បូងបានឲ្យដឹងថារដ្ឋមន្ត្រីការបរទេសនៃប្រទេសចំនួនបីគឺជប៉ុន កូរ៉េខាងត្បូង និងចិននឹងបើកការចរចាត្រីភាគីនៅទីក្រុងកំពង់ផែប៊ូសានរបស់កូរ៉េខាងត្បូងនៅថ្ងៃស្អែក (២៦ វិច្ឆិកា) ។

យោងតាមក្រសួងការបរទេសកូរ៉េខាងត្បូងឲ្យដឹងថា ជំនួបរវាងរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសនេះ លោក Park Jin ជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi និងរដ្ឋមន្ត្រីការបរទេសជប៉ុនលោកស្រី Yoko Kamikawa បានធ្វើឡើងដើម្បីស្វែងរកមធ្យោបាយជំរុញកិច្ចសហប្រតិបត្តិការត្រីភាគី ក៏ដូចជាកិច្ចសហប្រតិបត្តិការត្រីភាគីផងដែរ ក៏ដូចជាការពិភាក្សាអំពីបញ្ហាក្នុងតំបន់ និងពិភពលោកផ្សេងទៀត។

កិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រីរវាងប្រទេសទាំងបីនឹងបង្កើនការរំពឹងទុកនៃការបន្តកិច្ចប្រជុំកំពូលត្រីភាគីរវាងថ្នាក់ដឹកនាំនៃប្រទេសអាស៊ីឦសានទាំងបី បន្ទាប់ពីមានការអាក់ខានអស់រយៈពេលជិត ៤ ឆ្នាំ ដោយសារឥទ្ធិពលនៃជំងឺរាតត្បាត Covid-19 ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ពណ៌ចម្រុះវៀតណាម៖ វប្បធម៌បំភ្លឺផ្លូវ - ទឹកដីរួមចង្វាក់តែមួយ៖ តភ្ជាប់បេះដូងរាប់លាន

“ពណ៌ចម្រុះវៀតណាម៖ វប្បធម៌បំភ្លឺផ្លូវ - ទឹកដីរួមចង្វាក់តែមួយ”៖ តភ្ជាប់បេះដូងរាប់លាន

កម្មវិធីសិល្បៈពិសេស “ពណ៌ចម្រុះវៀតណាម៖ វប្បធម៌បំភ្លឺផ្លូវ - ទឹកដីរួមចង្វាក់តែមួយ” បានប្រព្រឹត្តទៅនាយប់ថ្ងៃទី២៤ ខែវិច្ឆិកា) នៅកីឡដ្ឋានជាតិមីឌិញ (My Dinh) ទីក្រុងហាណូយ ដោយបានទាក់ទាញទស្សនិកជនចូលរួមទស្សនាផ្ទាល់ប្រមាណ ៥០.០០០ នាក់។

Top