• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្ងៃធ្វើការដំបូងនៃសន្និបាតលើកទី ៤ គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី ១៣

ទិដ្ឋភាពនៃអង្គសន្និបាត


សន្និបាតលើកទី ៤ នៃគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី ១៣ បានបើកនាព្រឹកថ្ងៃទី ៤ ខែតុលាឆ្នាំ ២០២១ នៅទីក្រុងហាណូយ។ នៅពេលព្រឹក៖ គណៈកម្មាធិការមជ្ឈឹមបក្សបានធ្វើការនៅ សាលប្រជុំ។

អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញជាអធិបតីនិងថ្លែងសុន្ទរកថាក្នុងពិធីបើក។ ប្រធានរដ្ឋ លោក Nguyen Xuan Phuc តាងនាមការិយាល័យនយោបាយដឹកនាំកិច្ចប្រជុំនេះ។ គណៈកម្មាធិការមជ្ឈឹមបក្សបានចំណាយពេល ១ នាទីដើម្បីរំលឹកដល់វិញ្ជាណក្ខ័ន្ធ ជនរួមជាតិ កម្មាភិបាលនិងយុទ្ធជនដែលបានស្លាប់ក្នុងកំឡុងពេលមានជំងឺរាតត្បាត កូវីដ ១៩។

លោក Vo Van Thuong លេខាធិការអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានតាងនាមការិយាល័យនយោបាយ បានជម្រាបជូនអំពីកម្មវិធីនៃសន្និបាតមជ្ឈឹមលើកទី ៤ របស់គណៈកម្មាធិការមជ្ឈឹមបក្ស នីតិកាលទី ១៣នេះ។ បន្ទាប់មក គណៈកម្មាធិការមជ្ឈឹមបានពិភាក្សាលើរបាយការណ៍ស្តីពីការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០២១; គម្រោងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០២២; វាយតម្លៃការអនុវត្តថវិការដ្ឋនៅឆ្នាំ ២០២១ និងគម្រោងថវិការដ្ឋនៅឆ្នាំ ២០២២;  រាយការណ៍អំពីលទ្ធផលនៃការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ នាពេលកន្លងមក ទស្សនៈវិស័យគោលនយោបាយ ភារកិច្ចនិងដំណោះស្រាយនាពេលខាងមុខ នៅពេលរសៀល គណៈកម្មាធិការមជ្ឈិមបក្សបានបន្តធ្វើការតាមក្រុម ដោយពិភាក្សាលើបញ្ហាទាំងនេះ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមចែករំលែកទិសដៅសហប្រតិបត្តិការប្រឆាំងភេរវកម្មក្នុងក្របខ័ណ្ឌ BRICS

វៀតណាមចែករំលែកទិសដៅសហប្រតិបត្តិការប្រឆាំងភេរវកម្មក្នុងក្របខ័ណ្ឌ BRICS

តាមការអញ្ជើញរបស់ក្រសួងការបរទេសនៃសហព័ន្ធរុស្ស៊ី គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងនគរបាលវៀតណាម ដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងនគរបាល Pham The Tung បានចូលរួមសន្និសីទប្រឆាំងភេរវកម្មនៃក្រុម BRICS ឆ្នាំ ២០២៥ ដែលបានប្រារព្ធឡើងនៅទីក្រុងម៉ូស្គូ សហព័ន្ធរុស្ស៊ី ចាប់ពីថ្ងៃទី ៣-៤ ខែធ្នូ ឆ្នាំ ២០២៥។

Top