• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថៃ៖ លោកស្រី Paetongtarn Shinawatra បានទទួលព្រះរាជក្រឹត្យតែងតាំងជានាយករដ្ឋមន្ត្រី

នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុងបាងកក បានប្រព្ររឹត្តិទៅពិធីទទួលព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រថៃ តៃងតាំងលោកស្រី Paetongtarn Shinawatra ជានាយករដ្ឋមន្ត្រីទី ៣១ របស់ប្រទេសថៃ ។
លោកស្រី Paetongtarn Shinawatra បានក្លាយជានាយករដ្ឋមន្ត្រីទី ៣១ របស់ប្រទេសថៃជាផ្លូវការ។ រូបថត៖ PV/VOV-Bangkok

នៅក្នុងពិធីនេះ នាយករដ្ឋមន្ត្រីថ្មីលោកស្រី Paetongtarn Shinawatra បានសន្យាថា នឹងចូលរួមជាមួយគណបក្សភឿថៃ និងគណបក្សនយោបាយផ្សេងទៀតនៅក្នុងសម្ព័ន្ធភាពកាន់អំណាច ដើម្បីខិតខំប្រឹងប្រែងដោះស្រាយការលំបាក និងបញ្ហាប្រឈមនានាយ៉ាងឆាប់រហ័ស រួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននិងជួយប្រទេសថៃអភិវឌ្ឍន៍។ លោកស្រី Paetongtarn ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ រួមដៃជាមួយរដ្ឋាភិបាល ដើម្បីធ្វើឲ្យប្រទេសជាតិក្លាយជាកន្លែងដែលប្រជាជនថៃ ហ៊ានស្រមៃ ច្នៃប្រឌិត ហ៊ានគិត ហ៊ានធ្វើ ដើម្បីកសាងអនាគតខ្លួនឯង។

អញ្ជើញចូលរួមក្នុងពិធីទទួលព្រះរាជក្រឹត្យតែងតាំងជានាយករដ្ឋមន្ត្រីថ្មី មានថ្នាក់ដឹកនាំ និងសមាជិកសភាជាច្រើនរូប មកពីគណបក្សនយោបាយចំនួន១១ ដែលជាសមាជិកសម្ព័ន្ធភាពកាន់អំណាច។ អតីតនាយករដ្ឋមន្ត្រី លោក Thaksin Sinawatra និងអតីតនាយករដ្ឋមន្ត្រី លោក Srettha Thavisin ក៏មានវត្តមានក្នុងពិធីនេះផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមរួមចំណែកយ៉ាងសកម្មក្នុងការកសាងសហគមន៍ហ្វ្រង់កូហ្វូនី ប្រកបដោយសាមគ្គីភាព ថាមវន្ត និងឆ្ពោះទៅប្រជាជន

វៀតណាមរួមចំណែកយ៉ាងសកម្មក្នុងការកសាងសហគមន៍ហ្វ្រង់កូហ្វូនី ប្រកបដោយសាមគ្គីភាព ថាមវន្ត និងឆ្ពោះទៅប្រជាជន

តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី១៤ ខែវិច្ឆិកានេះ អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីរដ្ឋធានីហាណូយ ធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា។

Top