• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ត្រួតពិនិត្យជាក់ស្តែងនៅមូលដ្ឋានផលិតទំនិញដោះដូរជាមួយនឹងទីក្រុងហាណូយ

ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ មន្ទីរកសិកម្ម និង អភិវឌ្ឍជនបទ សហការនឹងអង្គភាពគ្រប់គ្រងគុណភាព សុវត្ថិភាពស្បៀងអាហារ ជំរុញពាណិជ្ជកម្ម តភ្ជាប់ការប្រើប្រាស់កសិផល រុក្ខផល និង ជលផល ធ្វើដំណើរទៅត្រួតពិនិត្យ មូលដ្ឋានផលិតទំនិញដោះដូរ រវាងទីក្រុងហាណូយ និង ខេត្តវិញភុក (Vinh Phuc) ភូថ័រ (Phu Tho)។

ក្រុមការងារត្រួតពិនិត្យជាក់ស្តែង កំពុងធ្វើការត្រួតពិនិត្យផលិតផលផ្សិត នៅក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតផ្សិត ភុងយ៉ា (Phung Gia)។

អនុវត្ត​កម្មវិធី​សហការ​លេខ 7237/CTPH-BNNPTNT-UBND  ថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ២០២១ នៃ​ក្រសួង​កសិកម្ម​ និង អភិវឌ្ឍជនបទ​ និង គណៈ​កម្មការ​ប្រជាជន​ទីក្រុង​ហាណូយ​ អំពី​ការ​ធានា​សុវត្ថិភាព​ស្បៀង​អាហារ​ លើកកម្ពស់​គុណភាព​កសិផល​ រុក្ខផល និង ជលផល​ ដោះដូរ​រវាង​ទីក្រុង​ហាណូយ​ និង បណ្តា​ខេត្ត​ ក្រុង​ដំណាក់កាល​ ២០២១ - ២០២៥។ មន្ទីរ​កសិកម្ម​ និង អភិវឌ្ឍជនបទ​ សហការ​នឹង​អង្គភាព​ពាក់ព័ន្ធ​ បាន​ធ្វើ​ដំណើរ​បំពេញការ​ងារ​ត្រួតពិនិត្យ​មូលដ្ឋាន​លើភូមិសាស្រ្ត​ខេត្ត​វិញភុក (Vinh Phuc) ភូថ័រ (Phu Tho)​។​

  លោក ង្វៀន ញឺថៀប (Nguyen Nhu Tiep) - នាយកនៃនាយកដ្ឋានគុណភាព កែច្នៃ និងអភិវឌ្ឍទីផ្សារថ្លែងសុន្ទរកថានៅសន្និសីទ ក្រោយពេលបំពេញការងារត្រួតពិនិត្យរួច។  
  ក្រុមការងារត្រួតពិនិត្យស្តុកបង្កកទីកន្លែងផលិតកម្ម ថែទាំផ្សិត នៃក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតផ្សិតភុងយ៉ា (Phung Gia)។  

អំពីការ​ងារ​ត្រួតពិនិត្យ​គុណភាព​ សុវត្ថិភាព​ស្បៀង​អាហារ​ ស្វែងរក​ប្រភពដើម​នៃ​ទំនិញ​ខេត្ត​វិញ​ភុក​ (Vinh Phuc) ភូថ័រ​ (Phu Tho) បាន​ធានា​សហការរឹង​មាំ​​ជាមួយ​​នឹង​អង្គភាព​ពាក់ព័ន្ធ ​ដើម្បី​ធានា​គុណភាព​សុវត្ថិភាព​ស្បៀង​អាហារ​ ក៏ដូចជា​ធ្វើ​ដំណើរទៅ​ត្រួត​ពិនិត្យ​សង្កេត​មើល និង យកសំណាក​ផលិតផល​ជាប្រចាំ​ ដើម្បី​ទាន់ពេល​ប្រកាស​អាសន្ន​ ស្វែងរក​ប្រភព​ដើម​ កំណត់​មូលហេតុ​ និង តម្រូវទិសដៅ​ដោះស្រាយ​ ពិនិត្យ​ដោយ​ប្រុង​ប្រយត្ន​ សុវត្ថិភាព​ស្បៀង​អាហារ ​ផ្តល់ជូន​អ្នកប្រើប្រាស់​។ រក្សា​ និង អភិវឌ្ឍ​ប្រព័ន្ធ​ស្វែងរក​ប្រភពដើម​កសិផល​ រុក្ខផល​ និង ជល​ផល​ ស្បៀង​អាហារ​តាម​រយៈ​បណ្តាញព័ត៌មាន​ (check.hanoi.gov.vn)។ សហការ​បង្កា​ប្រឆាំង​ជំងឺ ត្រួត​ពិនិត្យ​ជំងឺសត្វ​ គ្រប់គ្រង​ទីតាំង​ពិឃាដ​សត្វ ពិនិត្យ​អនាម័យ​ពេទ្យ​សត្វ​ និង​អភិវឌ្ឍ​ចិញ្ចឹម​សត្វ​ ជល​ផល​។​

  ត្រួតពិនិត្យការងារវេចខ្ចប់នៅសហករណ៍បន្លែសុវត្ថិភាពទឺសា (Tu Xa) ភូថ័រ (Phu Tho)។   
  ត្រួតពិនិត្យតំបន់ផលិតកម្មនៃសហករណ៍បន្ថែសុវត្ថិភាពទឺសា (Tu Xa)។  

តាម​លោក ង្វៀន ឌិញ​ហ្វ័រ​ (Nguyen Dinh Hoa) - នាយករង​នៃមន្ទីរ​កសិកម្ម​ - អភិវឌ្ឍជនបទ​៖ “មន្ទីរ​កសិកម្ម​ និង អភិវឌ្ឍជនបទ​ហាណូយ​ តែង​យក​ចិត្ត​ទុកដាក់​ ជំរុញ​ពាណិជ្ជកម្ម​កសិផល​ស្អាត​ គុណភាពខ្ពស់​ នៃ​បណ្តាខេត្ត​ ទីក្រុងទូទាំងប្រទេស​ និង ខេត្ត​វិញ​ភុក​ (Vinh Phuc) ភូថ័រ​ (Phu Tho) ចំពោះ​អ្នកប្រើប្រាស់​ហាណូយ​។ ទន្ទឹមនោះ​បង្កលក្ខណៈ​ងាយ​ស្រួល ​សម្រាប់​សហគ្រាស​មូលដ្ឋាន​ចូល​រួម​ផ្សារណាត់​ តាំងពិព័រណ៍​ ស្វែងរក​ទីផ្សារ​នៅទីក្រុង​ហាណូយ​។ មន្ទីរ​កសិកម្ម និង អភិវឌ្ឍជនបទ​ហាណូយ​ តែង​តែង​រៀប​ចំ​ផ្សារណាត់​ សន្និសីទ វេទិកាតភ្ជាប់​នឹង​ការ​ប្រើប្រាស់​ផលិតផល​ ដោយ​មានការ​ចូល​រួម​ពី​បណ្តាខេត្ត​ ក្រុង​ទូទាំង​ប្រទេស​ ដើម្បី​ចែក​រំលែក​​ព័ត៌មាន​ វាយតម្លៃ​ការងារសហការ​ ផ្តល់​ដំណោះស្រាយ​ក្នុងការ​ងារ​គ្រប់គ្រង​គុណភាព​ សុវត្ថិភាព​ស្បៀង​អាហារ​ តភ្ជាប់​ការ​ប្រើប្រាស់​ជាមួយ​នឹង​អង្គការ​ បុណ្យទាន​។ល។​

អនុវត្ត៖ ខាញ់ឡុង/កាសែតរូបភាពវៀតណាម

ដើរតួនាទីត្រួសត្រាយផ្លូវក្នុងការផ្លាស់ប្តូរឌីជីថល និងនវានុវត្តន៍

ដើរតួនាទីត្រួសត្រាយផ្លូវក្នុងការផ្លាស់ប្តូរឌីជីថល និងនវានុវត្តន៍

កាលពីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានចូលរួមកិច្ចប្រជុំកំពូលមេគង្គ-កូរ៉េខាងត្បូងលើកទី៣។

Top