ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ មន្ទីរកសិកម្ម និង អភិវឌ្ឍជនបទ សហការនឹងអង្គភាពគ្រប់គ្រងគុណភាព សុវត្ថិភាពស្បៀងអាហារ ជំរុញពាណិជ្ជកម្ម តភ្ជាប់ការប្រើប្រាស់កសិផល រុក្ខផល និង ជលផល ធ្វើដំណើរទៅត្រួតពិនិត្យ មូលដ្ឋានផលិតទំនិញដោះដូរ រវាងទីក្រុងហាណូយ និង ខេត្តវិញភុក (Vinh Phuc) ភូថ័រ (Phu Tho)។
ក្រុមការងារត្រួតពិនិត្យជាក់ស្តែង កំពុងធ្វើការត្រួតពិនិត្យផលិតផលផ្សិត នៅក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតផ្សិត ភុងយ៉ា (Phung Gia)។
អនុវត្តកម្មវិធីសហការលេខ 7237/CTPH-BNNPTNT-UBND ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ នៃក្រសួងកសិកម្ម និង អភិវឌ្ឍជនបទ និង គណៈកម្មការប្រជាជនទីក្រុងហាណូយ អំពីការធានាសុវត្ថិភាពស្បៀងអាហារ លើកកម្ពស់គុណភាពកសិផល រុក្ខផល និង ជលផល ដោះដូររវាងទីក្រុងហាណូយ និង បណ្តាខេត្ត ក្រុងដំណាក់កាល ២០២១ - ២០២៥។ មន្ទីរកសិកម្ម និង អភិវឌ្ឍជនបទ សហការនឹងអង្គភាពពាក់ព័ន្ធ បានធ្វើដំណើរបំពេញការងារត្រួតពិនិត្យមូលដ្ឋានលើភូមិសាស្រ្តខេត្តវិញភុក (Vinh Phuc) ភូថ័រ (Phu Tho)។
លោក ង្វៀន ញឺថៀប (Nguyen Nhu Tiep) - នាយកនៃនាយកដ្ឋានគុណភាព កែច្នៃ និងអភិវឌ្ឍទីផ្សារថ្លែងសុន្ទរកថានៅសន្និសីទ ក្រោយពេលបំពេញការងារត្រួតពិនិត្យរួច។
ក្រុមការងារត្រួតពិនិត្យស្តុកបង្កកទីកន្លែងផលិតកម្ម ថែទាំផ្សិត នៃក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតផ្សិតភុងយ៉ា (Phung Gia)។
អំពីការងារត្រួតពិនិត្យគុណភាព សុវត្ថិភាពស្បៀងអាហារ ស្វែងរកប្រភពដើមនៃទំនិញខេត្តវិញភុក (Vinh Phuc) ភូថ័រ (Phu Tho) បានធានាសហការរឹងមាំជាមួយនឹងអង្គភាពពាក់ព័ន្ធ ដើម្បីធានាគុណភាពសុវត្ថិភាពស្បៀងអាហារ ក៏ដូចជាធ្វើដំណើរទៅត្រួតពិនិត្យសង្កេតមើល និង យកសំណាកផលិតផលជាប្រចាំ ដើម្បីទាន់ពេលប្រកាសអាសន្ន ស្វែងរកប្រភពដើម កំណត់មូលហេតុ និង តម្រូវទិសដៅដោះស្រាយ ពិនិត្យដោយប្រុងប្រយត្ន សុវត្ថិភាពស្បៀងអាហារ ផ្តល់ជូនអ្នកប្រើប្រាស់។ រក្សា និង អភិវឌ្ឍប្រព័ន្ធស្វែងរកប្រភពដើមកសិផល រុក្ខផល និង ជលផល ស្បៀងអាហារតាមរយៈបណ្តាញព័ត៌មាន (check.hanoi.gov.vn)។ សហការបង្កាប្រឆាំងជំងឺ ត្រួតពិនិត្យជំងឺសត្វ គ្រប់គ្រងទីតាំងពិឃាដសត្វ ពិនិត្យអនាម័យពេទ្យសត្វ និងអភិវឌ្ឍចិញ្ចឹមសត្វ ជលផល។
ត្រួតពិនិត្យការងារវេចខ្ចប់នៅសហករណ៍បន្លែសុវត្ថិភាពទឺសា (Tu Xa) ភូថ័រ (Phu Tho)។
ត្រួតពិនិត្យតំបន់ផលិតកម្មនៃសហករណ៍បន្ថែសុវត្ថិភាពទឺសា (Tu Xa)។
តាមលោក ង្វៀន ឌិញហ្វ័រ (Nguyen Dinh Hoa) - នាយករងនៃមន្ទីរកសិកម្ម - អភិវឌ្ឍជនបទ៖ “មន្ទីរកសិកម្ម និង អភិវឌ្ឍជនបទហាណូយ តែងយកចិត្តទុកដាក់ ជំរុញពាណិជ្ជកម្មកសិផលស្អាត គុណភាពខ្ពស់ នៃបណ្តាខេត្ត ទីក្រុងទូទាំងប្រទេស និង ខេត្តវិញភុក (Vinh Phuc) ភូថ័រ (Phu Tho) ចំពោះអ្នកប្រើប្រាស់ហាណូយ។ ទន្ទឹមនោះបង្កលក្ខណៈងាយស្រួល សម្រាប់សហគ្រាសមូលដ្ឋានចូលរួមផ្សារណាត់ តាំងពិព័រណ៍ ស្វែងរកទីផ្សារនៅទីក្រុងហាណូយ។ មន្ទីរកសិកម្ម និង អភិវឌ្ឍជនបទហាណូយ តែងតែងរៀបចំផ្សារណាត់ សន្និសីទ វេទិកាតភ្ជាប់នឹងការប្រើប្រាស់ផលិតផល ដោយមានការចូលរួមពីបណ្តាខេត្ត ក្រុងទូទាំងប្រទេស ដើម្បីចែករំលែកព័ត៌មាន វាយតម្លៃការងារសហការ ផ្តល់ដំណោះស្រាយក្នុងការងារគ្រប់គ្រងគុណភាព សុវត្ថិភាពស្បៀងអាហារ តភ្ជាប់ការប្រើប្រាស់ជាមួយនឹងអង្គការ បុណ្យទាន។ល។