• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ត្រូវការគោលនយោបាយគាំទ្រដល់អាជីវកម្មដឹកជញ្ជូនក្នុងការផ្លាស់ប្តូរឌីជីថល និងផ្លាស់ប្តូរបៃតង

នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងហូជីមិញ មជ្ឈមណ្ឌលទំនាក់ទំនងធនធានធម្មជាតិ និងបរិស្ថាន - ក្រសួងធនធានធម្មជាតិនិងបរិស្ថាន បានសហការជាមួយកាសែតចរាចរណ៍ សមាគមដឹកជញ្ជូនវៀតណាម VLA និងអង្គការអមដំណើរបានរៀបចំសិក្ខាសាលា “តួនាទីនៃការដឹកជញ្ជូនបៃតង - Green Logistics ក្នុងនិន្នាការអន្តរជាតិសហសម័យនៃកំណើនបៃតង និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពឆ្ពោះទៅរក NetZERO-២០៥០”។
គណៈប្រតិភូបានពិភាក្សានៅក្នុងសិក្ខាសាលា។ រូបថត៖ VOV

គណៈប្រតិភូ វាគ្មិន អ្នកជំនាញ ទីភ្នាក់ងារគ្រប់គ្រងរដ្ឋ និងធុរកិច្ចក្នុងវិស័យដឹកជញ្ជូន បានពិភាក្សា និងស្នើឡើងនូវក្របខ័ណ្ឌច្បាប់; ដំណោះស្រាយជាក់ស្តែង និងការតំរង់ទិសលើការផ្លាស់ប្តូរបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងឧស្សាហកម្មដឹកជញ្ជូនជាទូទៅ និងវិស័យដឹកជញ្ជូនរបស់វៀតណាមនិយាយដោយឡែក។

បច្ចុប្បន្នវៀតណាមមានអាជីវកម្មជាង ៤ម៉ឺន អង្គភាពដែលកំពុងប្រតិបត្តិការលើវិស័យដឹកជញ្ជូន និងជាប្រទេសនាំមុខគេក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ទាក់ទងនឹងបរិមាណអាជីវកម្មសេវាកម្មដឹកជញ្ជូន។ លោក Bui Van Quy ប្រធានសមាគមកំពង់ផែសមុទ្រអាស៊ាន អនុប្រធានសមាគមកំពង់ផែសមុទ្រវៀតណាមបានឲ្យដឹងថា ដើម្បីអនុវត្តកម្មវិធីដឹកជញ្ជូនបៃតង គឺត្រូវការស្ថាប័ន ហេដ្ឋារចនាសម្ព័ន្ធ និងកត្តាមនុស្ស៖ យើងត្រូវការជំនួយផ្នែកហិរញ្ញវត្ថុពីប្រភពនានា។ ទីភ្នាក់ងាររដ្ឋាភិបាល និងរដ្ឋមានគោលនយោបាយគាំទ្រដើម្បីលើកទឹកចិត្តឱ្យអាជីវកម្មផ្លាស់ប្តូរឌីជីថល ផ្លាស់ប្តូរបៃតង និងវិនិយោគឡើងវិញដោយប្រើប្រាស់ធនធានដើមទុនដ៏ធំដើម្បីវិនិយោគលើការដឹកជញ្ជូនបៃតង

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ទីក្រុងហាណូយបំផុសខែសកម្មភាពកំពូល ដើម្បីជនក្រីក្រ និងសុខុមាលភាពសង្គមឆ្នាំ២០២៤

ទីក្រុងហាណូយបំផុសខែសកម្មភាពកំពូល "ដើម្បីជនក្រីក្រ" និងសុខុមាលភាពសង្គមឆ្នាំ២០២៤

នាយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ គណៈកម្មាធិការប្រជាជន - គណៈកម្មាធិការរណសិរ្ស មាតុភូមិវៀតណាមនៅទីក្រុងហាណូយ បានរៀបចំពិធីបំផុសខែសកម្មភាពកំពូល “ដើម្បីជនក្រីក្រ” និងសុខុមាលភាពសង្គមឆ្នាំ ២០២៤។

Top