• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

តំបន់នានាយកសំណាកធ្វើតេស្តិ៍ទូលំទូលាយជាងដើម្បីរកឃើញករណីឆ្លងនិងរាំងស្កាត់ប្រភពចម្លងយ៉ាងឆាប់ៗ

រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Nguyen Thanh Long បានក្រើនរំលឹកឲ្យមូលដ្ឋានត្រូវយកសំណាកយ៉ាងទូលំទូលាយបន្ថែមទៀតដើម្បីរកឃើញករណីឆ្លងយ៉ាងឆាប់បំផុតក៏ដូចជារាំងស្កាត់ប្រភពចម្លង។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Nguyen Thanh Long


នៅក្នុងកិច្ចប្រជុំប្រចាំតាមអនឡាញជាមួយគណៈកម្មាធិការប្រជាជននិងមន្ទីរសុខាភិបាលនៃខេត្តនិងក្រុងនានាស្តីពី ការងារបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត កូវីដ ១៩ ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ១៩ ខែកុម្ភៈ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Nguyen Thanh Long បានក្រើនរំលឹកឲ្យមូលដ្ឋានត្រូវយកសំណាកយ៉ាងទូលំទូលាយបន្ថែមទៀត ដើម្បីរកឃើញករណីឆ្លងយ៉ាងឆាប់បំផុតក៏ដូចជារាំងស្កាត់ប្រភពចម្លង។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Nguyen Thanh Long បានលើកច្បាស់ថា ការងារបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតនៅតែជាការងារសំខាន់ជាបន្ទាន់ក្នុងត្រីមាសដំបូងនេះ ហើយការរីករាលដាលនៃជំងឺនេះទំនងជាមិនអាចបញ្ចប់ក្នុងឆ្នាំនេះបានឡើយ។ ម្យ៉ាងវិញទៀត តំបន់នានាចាំបាច់ត្រូវសម្របសម្រួលជាមួយអង្គភាព កងទ័ពនៅក្នុងតំបន់ ដើម្បីរៀបចំផែនការនិងលក្ខណៈមូលដ្ឋានសំភារៈសម្រាប់ទីតាំងធ្វើចត្តាឡីស័កឲ្យស្របទៅនឹងសេណារីយ៉ូនីមួយៗ ដើម្បីត្រៀមទប់ទល់នឹងកម្រិតនៃការឆ្លងរាលដាល៕
 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមលើកកម្ពស់គោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ

វៀតណាមលើកកម្ពស់គោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ

ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែឧសភា កិច្ចប្រជុំលើកទី ៤៣ នៃគណៈកម្មាធិ ការ អចិន្ត្រៃយ៍នៃសន្និសីទអន្តរជាតិបណ្តាគណ បក្សនយោបាយអាស៊ី (ICAPP) និងសន្និសីទសន្តិសុខអាស៊ី-អឺរ៉ុបបានប្រព្រឹត្តទៅនៅទីក្រុង Perm ប្រទេសរុស្ស៊ី។ គណៈប្រតិភូបក្សកុម្មុយនិស្តវៀត ណាមដឹកនាំដោយលោក Ngo Le Van អនុរដ្ឋមន្ត្រីក្រសួងការបរទេសបានចូលរួម ក្នុងព្រឹត្តិការណ៍នេះ។

Top