• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

តភ្ជាប់ជំរុញការនាំចេញកសិផលឆ្នាំ២០២៣

នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្ទីរកសិកម្ម និង អភិវឌ្ឍជនបទក្រុងហាណូយ សហការនឹងនាយកដ្ឋានគុណភាពកែច្នៃនិងអភិវឌ្ឍទីផ្សារ ការិយាល័យប្រកាស និងទីឆ្លើយតបជាតិ អំពីភូតគាមអនាម័យ និង ត្រួតពិនិត្យសុខភាពសត្វ SPS វៀតណាម (ក្រសួងកសិកម្មនិងអភិវឌ្ឍជនបទ) រៀបចំសន្និសីទតភ្ជាប់ជំរុញការនាំចេញកសិផលឆ្នាំ២០២៣។
  ទិដ្ឋភាព​សន្និសីទ​។​
  លោក Ta Van Tuongនាយករង​មន្ទីរ​កសិកម្ម​និង​អភិវឌ្ឍ​ជនបទ​ក្រុង​ហាណូយ​ ថ្លែងសុន្ទរកថា​បើក​សន្និសីទ​។​
  ពិធី​ចុះហត្ថលេខារវាង​ក្រុមហ៊ុន​នានា​ ដើម្បី​ជំរុញ​ការ​ប្រើប្រាស់​កសិផល​ នៅលើ​ភូមិសាស្រ្ត​ក្រុង​ហាណូយ​។​
  គណៈ​ប្រតិភូ​ចូល​រួម​សន្និសីទ​ ទស្សនា​ស្តង់ទំនិញ​កសិផល​។​
  គណៈ​ប្រតិភូ​ចូល​រួម​សន្និសីទ​។
  តំណាង​សហគ្រាស​ផលិត​កម្ម និង​ចែក​ចាយ​មួយ​ចំនួន​ រៀបរាប់​អំពី​ភាព​ងាយ​ស្រួល​ លំបាក​ ក្នុងការ​នាំចេញ​កសិផល​ រុក្ខផល​ និង ជល​ផល​។

ថ្លែង​សុន្ទរកថា​បើក​សន្និសីទ​ លោក តា ​វ៉ាន់​ទឿង​ (Ta Van Tuong) ​នាយករង​មន្ទី​រ​កសិកម្ម​និង​អភិវឌ្ឍជនបទ​ក្រុង​ហាណូយ​ រៀប​រាប់ថា​៖ “ក្នុង​៩ខែ​ឆ្នាំ​២០២៣ នាំចេញ​កសិផល ​រុក្ខផល ​របស់​ក្រុងហាណូយ ​សម្រេច​បាន​១,៣៤៥ពាន់លាន​ដូល្លាអាមេរិក​ ក្នុងនោះ​ ទំនិញ​កសិផល​សម្រេច​បាន ​៧៧៧លាន​ដូល្លាអាមេរិក​ កើន​២២,៩%​បើ​ប្រៀប​​នឹង​ដំណាលកាល​។ បច្ចុប្បន្ន​នៅលើ​ភូមិសាស្រ្តក្រុង​​ហាណូយ​ មាន​សហគ្រាស​ជាង​២៥០ កំពុង​មាន​សកម្មភាព​នាំចេញ​កសិផល​”។​

នៅ​សន្និសីទ​ លោក​ត្រឿង​ ស្វឹន​ត្រុង​ (Truong Xuan Trung) ទទួលបន្ទុក​ពាណិជ្ជកម្ម​វៀតណាម​នៅ ​UAE បាន​រៀប​រាប់អំពី​ការ​កំណត់​ សំណូមពរ​ និង តម្រូវការ​ទីផ្សារ​នៅ ​UAE ទៅដល់​អ្នក​តំណាង​នៃ​អង្គភាពដែល​​ចូលរួម​សន្និសីទ​។ តំណាង​ការិយាល័យ ​SPS វៀតណាម​ក៏បាន​ធ្វើ​បច្ចុប្បន្ន​ភាព​សេចក្តី​ប្រកាស ​SPS/WTO ព្រមាន​ និង​ដាក់ស្នើមួយ​ចំនួន ​ទៅ​ដល់​ការ​នាំចេញ​​កសិផល​ រុក្ខផល ​និង​ជលផល​។​

តំណាង​សហគ្រាស​ផលិត​កម្ម​ ចែក​ចាយ​មួយ​ចំនួន ​ចែក​រំលែក​អំពី​ភាព​ងាយ​ស្រួល​ លំបាក​​ខាង​ទីផ្សារ​ និង​ តម្រូវកា​រ​ប្រើប្រាស់​ តភ្ជាប់​ប្រមូល​ទិញ​ ក៏ដូចជា​ស្នើ​នូ​វ​ដំណោះស្រាយ​​ជំរុញ​ការ​ប្រើប្រាស់​កសិផល​ នៅ​ពេល​ខាងមុខ​។​

ការ​សន្និដ្ឋាន​នៃ​សន្និសីទ​ នាយករង​នៃ​នាយកដ្ឋាន​គុណភាព​កែច្នៃ​ និង អភិវឌ្ឍ​ទីផ្សារ​ (ក្រសួង​​កសិកម្ម​ និង​អភិវឌ្ឍជនបទ​) ផាម វ៉ាន់យ្វី​ (Pham Van Duy) ​សង្កត់ធ្ងន់​ មូលដ្ឋាន​​ត្រូវ​កំណើន​ការ​គ្រប់គ្រង​លេខ​កូដ​តំបន់ផលិតកម្ម​ កំណត់​ភូត​គាម​អនាម័យ​​ បទដ្ឋាន​ត្រួតពិនិត្យ​នាំចូល​​នៃទីផ្សារ​នានា​ ដើម្បី​ជំរុញ​ផលិតកម្ម​ ប្រើប្រាស់​ និង នាំចេញ​។​

នៅ​សន្និសីទ​ក៏បាន​ប្រព្រឹត្តិទៅ​ពិធី​ចុះហត្ថលេខា​​រវាង​ក្រុមហ៊ុន​នានា​ ដើម្បី​ជំរុញ​ការ​ប្រើប្រាស់​​កសិផល ​នៅលើ​ភូមិសាស្រ្ត​ក្រុង​ហាណូយ ​និង ខេត្ត​ក្រុង​នានា​៕​

ព័ត៌មាន រូបថត៖ វៀតគឿង - កាសែតរូបភាពវៀតណាម

ចំណូលថវិការបស់ខេត្តក្វាងនិញនៅឆ្នាំ២០២៥ គ្រោងនឹងលើសពី ៤៣%

ចំណូលថវិការបស់ខេត្តក្វាងនិញនៅឆ្នាំ២០២៥ គ្រោងនឹងលើសពី ៤៣%

នៅឆ្នាំ២០២៥ ខេត្តក្វាងនិញបានដាក់ចេញគោលដៅកំណើនពីរខ្ទង់ ដោយមាន ចំណូលថវិកាជាង ៥៧,៣ ទ្រីលានដុង។ ទោះជាយ៉ាងណាក៏ដោយ លើសពីផែនការ ឆ្ងាយណាស់ ខេត្តក្វាងនិញគ្រោងនឹងសម្រេចបានកំណើនសេដ្ឋកិច្ចពេញមួយឆ្នាំចំនួន ១៤% និងចំណូលថវិកាត្រូវបានប៉ាន់ប្រមាណថា មានចំនួន ៨២,២ ទ្រីលានដុង ពោល គឺកើនឡើង ៤៣% បើប្រៀបធៀបទៅនឹងគោលដៅ។

Top