• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

នៅយប់ថ្ងៃទី ១ ខែវិច្ឆិកា លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានវិលត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ដោយជោគជ័យដំណើរទស្សនកិច្ចចូលរួមសប្តាហ៍កំពូល សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី ៣២ និងបំពេញការងារទ្វេភាគី នៅកូរ៉េខាងត្បូង តាមការអញ្ជើញរបស់លោកប្រធានាធិបតី លី ជេម្យុង ចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។

អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី ង្វៀន មិញហាំង ឆ្លើយសំណួរអំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋ លោក លឿងគឿង នៅសប្តាហ៍កិច្ចប្រជុំកំពូល APEC លើកទី៣២ (រូបថត៖ VNA)

ឆ្លើយតបទៅនឹងសារព័ត៌មានអំពីលទ្ធផលដ៏លេចធ្លោនៃដំណើរទស្សនកិច្ចការងាររបស់លោកប្រធានរដ្ឋ លឿង គឿង  ចូលរួមសប្តាហ៍កំពូល APEC លើកទី ៣២ និងបំពេញការទ្វេភាគីនៅកូរ៉េខាងត្បូង (ថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា) លោកស្រីអនុរដ្ឋមន្ត្រីការបរទេស ង្វៀន មិញ ហាំង បានបញ្ជាក់ថា៖ លោកប្រធានរដ្ឋបានដាក់ចេញសំណើ និងដំណោះស្រាយដើម្បីកិច្ចសហប្រតិបត្តិការ APEC កាន់តែជាក់ស្តែង និងមានប្រសិទ្ធ ភាព ឆ្លើយតបទៅនឹងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សដែលកំពុងកើតឡើង និងនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់ការអភិវឌ្ឍសម្រាប់តំបន់ និងសេដ្ឋកិច្ចនៃសមាជិកនីមួយៗ។

តាមរយៈសកម្មភាពលើកនេះ វៀតណាមបានចែករំលែកយ៉ាងស៊ីជម្រៅអំពីទិសដៅអភិវឌ្ឍន៍ ជំរុញការទាក់ទាញវិនិយោគ លើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យអាទិភាពដូចជា ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង នវានុវត្តន៍ និងការអភិវឌ្ឍធនធានមនុស្សដែលមានគុណភាពខ្ពស់។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច ចូលរួមសប្តាហ៍កំពូល APEC លើកទី ៣២ លោកប្រធានរដ្ឋ លឿង គឿង មានកម្មវិធីការងារទ្វេភាគីដ៏សម្បូរបែប មានប្រសិទ្ធភាព និងជាក់ស្តែងជាមួយប្រទេសម្ចាស់ផ្ទះកូរ៉េខាងត្បូង និងសេដ្ឋកិច្ចសមាជិក APEC ជាច្រើន សំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវិស័យថ្មីៗដូចជា ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង បញ្ញាសិប្បនិម្មិត...។

សមាជិក APEC និងសហគមន៍ធុរកិច្ចទាំងអស់បានគាំទ្រយ៉ាងរីករាយ បង្ហាញពីទំនុកចិត្ត និងបង្ហាញពីការរំពឹងទុក បានមកប្រទេសវៀតណាម ទៅកាន់កោះ Phu Quoc ក្នុងឆ្នាំ ២០២៧ ដើម្បីចូលរួមសកម្មភាពនៃឆ្នាំ APEC ឆ្នាំ ២០២៧ ដោយវៀតណាមធ្វើជាម្ចាស់ផ្ទះ៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់ចម្បងជានិច្ច

វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់ចម្បងជានិច្ច

នៅរសៀលថ្ងៃទី ២ ខែវិច្ឆិកា នៅទីក្រុងហាណូយ អញ្ជើញទទួលជួបលោក Pete Hegseth រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម លោកអគ្គលេខាបក្ស តូ ឡឹម បានបញ្ជាក់ថា វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជា ដៃគូមួយក្នុងចំណោមដៃគូសំខាន់ចម្បងជានិច្ច ដោយមានបំណងចង់បន្តពង្រឹងកិច្ច សហប្រតិបត្តិការទ្វេភាគីយ៉ាងទូលំទូលាយលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍របស់ ប្រជាជននៃប្រទេសទាំងពីរ។

Top