• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ដាក់ពង្រាយនិងបង្ហើយយ៉ាងឆាប់ៗរាល់គម្រោង និងសំណងបម្រើសន្និសីទ APEC ២០២៧

នេះគឺជាប្រសាសន៍របស់នាយករដ្ឋមន្ត្រី ផាម មិញជីញ នៅក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំខេត្តអានយ៉ាង កាលពីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាលនៅទីក្រុងហាណូយ ដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តការងារ ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបម្រើសប្តាហ៍កិច្ចប្រជុំកំពូល APEC ២០២៧ ដែលគ្រោងនឹងធ្វើឡើងនៅតំបន់ពិសេស ភូ គួក (Phu Quoc) (ខេត្តអានយ៉ាង) ក្នុងឆ្នាំ២០២៧។
លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ អញ្ជើញថ្លែងក្នុងពិធីបិទកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពីការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធសម្រាប់កិច្ចប្រជុំកំពូល APEC ២០២៧ នៅភូគួកខេត្តអានយ៉ាង (រូបថត៖ VGP/Nhat Bac)

ដោយចាត់ទុកថា នៅមានការងារជាច្រើននាពេលខាងមុខ លោកនា យករដ្ឋមន្ត្រីបានស្នើ ឲ្យក្រសួងនិងសាខាពាក់ព័ន្ធ ដូចជា៖ ក្រសួងសំណង់ ហិរញ្ញវត្ថុ ក្រសួងការបរទេស ក្រសួងនគរបាល ការពារជាតិ យុត្តិធម៌ កសិកម្ម និងបរិស្ថាន និងទីស្តីការរដ្ឋាភិបាល ចូលរួមយ៉ាងសកម្មក្នុងការអនុវត្តការងារនេះ។ លោកនាយករដ្ឋមន្ត្រីបានណែនាំខេត្តអានយ៉ាងឱ្យទទួលខុសត្រូវក្នុងការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកសំណល់ ដោយបញ្ចប់នីតិវិធីនៅខែវិច្ឆិកា ឆ្នាំ២០២៥។

ទាក់ទងនឹងគម្រោងកែលម្អទេសភាពបរិស្ថាននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភូគួក លោកនាយករដ្ឋមន្ត្រីបានណែនាំថា ត្រូវតែ "ភ្លឺ បៃតង ស្អាត និងស្រស់ស្អាត"។ ខេត្តអានយ៉ាងគឺជាអ្នកវិនិយោគក្នុងស្មារតីនៃកិច្ចការការបរទេសនេះ ដើម្បីឱ្យភ្ញៀវទេសចរអន្តរជាតិបានឃើញពីធម្មជាតិដ៏ស្រស់ស្អាតរបស់ប្រទេសវៀតណាម។

លោកលោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រុមហ៊ុនអគ្គិសនីវៀតណាម (EVN) បំពេញបន្ថែមថាមពល ដល់ភូគួកនៅពេលនេះ។ ទាក់ទងនឹងកំពង់ផែអន្តរជាតិ ខិតខំបង្ហើយបានឆាប់រហ័សតាមស្តង់ដារអន្តរជាតិ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យសាជីវកម្មអាកាសយានដ្ឋានវៀតណាម (ACV) អាជ្ញាធរកំពង់ផែ និងខេត្តអានយ៉ាងធានាសុវត្ថិភាពដាច់ខាតសម្រាប់សកម្មភាពអាកាសចរណ៍ក្នុងករណីណាក៏ដោយ។ ទាំងអស់នេះដាក់ផលប្រយោជន៍របស់ប្រទេសជាតិ និងប្រជាជនជាចម្បង៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

មហាសន្និបាតអន្តរសភាអាស៊ានលើកទី ៤៧ បានប្រារព្ធយ៉ាងឱឡារិក

មហាសន្និបាតអន្តរសភាអាស៊ានលើកទី ៤៧ បានប្រារព្ធយ៉ាងឱឡារិក

នាព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា នៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន ប្រធានរដ្ឋសភាវៀតណាម លោក ត្រឹន ថាញ់មិន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម អញ្ជើញចូលរួមពិធីបើកមហាសន្និបាតអន្តរសភាអាស៊ានលើកទី ៤៧ (AIPA-៤៧) ក្រោមមូលបទ “សភាធានានូវសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ប្រកបដោយសន្តិភាព វិបុលភាព និងយកប្រជាជនជាស្នូល”។

Top