• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញ និងលើកកំពស់កិច្ចការបរទេសពហុភាគីដល់ឆ្នាំ ២០៣០

ឧបនាយករដ្ឋមន្ត្រីលោក Tran Luu Quang បានអះអាងថា កិច្ចការបរទេសបន្តជា “ចំណុចភ្លឺដ៏គួរឱ្យចាប់អារម្មណ៍”ក្នុងសមិទ្ធិផលរួមរបស់ប្រទេសជាតិក្នុងឆ្នាំកន្លងទៅ។
ឧបនាយករដ្ឋមន្ត្រីលោក Tran Luu Quang (រូបថត៖ qdnd.vn)

នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ ក្រសួងការបរទេសបានរៀបចំកិច្ចប្រជុំបូកសរុបរយៈពេល ៥ ឆ្នាំ នៃការអនុវត្តសារាចរលេខ ២៥ របស់គណៈលេខាស្ដីពីការ ជំរុញ និងលើកកំពស់កិច្ចការបរទេសពហុភាគីដល់ឆ្នាំ ២០៣០។ ក្នុងកិច្ចប្រជុំនេះ ប្រតិភូបានពិនិត្យស្ថានភាពអនុវត្តន៍សារាចរលេខ ២៥ ក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅ ឯកភាពគ្នាវាយតម្លៃអំពីស្ថានភាព កាលានុវត្តភាព និងបញ្ហាប្រឈមនានាចំពោះកិច្ចការបរទេសពហុភាគី ព្រមទាំងទិសដៅ និងវិធានការអនុវត្តន៍នាពេលខាងមុខ សំដៅបង្កើតការផ្លាស់ប្ដូរយ៉ាងខ្លាំងក្លាក្នុងការងារកិច្ចការបរទេសពហុភាគី ក៏ដូចជារបៀបលើកកម្ពស់ប្រសិទ្ធភាពនៃការងារសម្របសម្រួលរវាងសសរស្តម្ភកិច្ចការបរទេស។

អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំឧបនាយករដ្ឋមន្ត្រីលោក Tran Luu Quang បានអះអាងថា កិច្ចការបរទេសបន្តជា “ចំណុចភ្លឺដ៏គួរឱ្យចាប់អារម្មណ៍”ក្នុងសមិទ្ធិផលរួមរបស់ប្រទេសជាតិក្នុងឆ្នាំកន្លងទៅ។ លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang ក៏បានសង្កត់ធ្ងន់លើការបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណភាព ជំរុញការងារឃោសនា និងធានាធនធានហិរញ្ញវត្ថុ ដើម្បីអនុវត្តន៍កិច្ចការបរទេសពហុភាគីប្រកបដោយប្រសិទ្ធភាពនាពេលខាងមុខផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រធានក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

ប្រធានក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

នា​យប់ថ្ងៃទី១១ ខែវិច្ឆិកា លោកស្រី Valentina Matviyenko ប្រធានក្រុមប្រឹក្សាសហព័ន្ធ នៃសភាសហព័ន្ធរុស្ស៊ី បានអញ្ជើញ​មកដល់ទីក្រុងហាណូយ ដោយចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី១១-១៣ ខែវិច្ឆិកា តប​តាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន។

Top