
ទិដ្ឋភាពនៃ សិក្ខាសាលាស្តីពី " ការជំរុញសហគ្រាសខ្នាតតូចនិងមធ្យមឱ្យចូលរួម ខ្សែសង្វាក់តម្លៃសកលនិងបដិវត្តឧស្សាហកម្ម 4.0" (http://haiphong.gov.vn)
សិក្ខាសាលាស្តីពី " ការជំរុញសហគ្រាសខ្នាតតូចនិងមធ្យមឱ្យចូលរួម ខ្សែសង្វាក់តម្លៃសកលនិងបដិវត្តឧស្សាហកម្ម 4.0" ដែលរៀបចំឡើងដោយគណៈកម្មាធិការប្រជាជនទីក្រុង Hai Phong រួមសហការជាមួយក្រុមប្រឹក្សាធុរកិច្ចអាមេរិក - អាស៊ាន នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុង Hai Phong។
នៅក្នុងសិក្ខាសាលានេះ អង្គសិក្ខាសាលាបានឯកភាពគ្នាថា ក្នុងបរិបទថ្មី ដោយមានការផ្លាស់ប្ដូរនៃខ្សែសង្វាក់ផ្គត់ផ្គង់សកល និងខឿនសេដ្ឋកិច្ចឌីជីថលនោះ គឺតម្រូវឲ្យម្ចាស់សហគ្រាស ខ្នាតតូចនិងមធ្យម គម្បីផ្លាស់ប្ដូរការត្រិះរិះយ៉ាងឆាប់ៗ ដើម្បីដើរតាមទាន់ការអភិវឌ្ឍនៃពិភពលោក។ តាមបណ្ឌិត Vu Viet Ngan ប្រធានក្រុមផ្ដល់ប្រឹក្សាសេដ្ឋកិច្ច របស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលបានឲ្យដឹងថា វៀតណាមគប្បីបង្កើនទំនុកទុកចិត្ត តម្លាភាព និងអនុវត្តន៍ការតភ្ជាប់ដ៏យូរអង្វែងជាមួយដៃគូនានា។
"ដោះស្រាយបញ្ហាទាំងបីខាងលើ រួមជាមួយការជួយឧបត្ថម្ភរបស់គោលនយោបាយរដ្ឋនោះ ខ្ញុំមានក្ដីសង្ឈឹមថានាពេលខាងមុខ SME នឹងអភិវឌ្ឍន៍ទៅមុខ ដូចទៅនឹងក្ដីរំពឹងទុករបស់រដ្ឋាភិបាល។ ខឿនសេដ្ឋកិច្ចទាំងអស់នៅលើពិភពលោកបានចាត់ទុកថា ប្រព័ន្ធ SME គឹជាសរសរទ្រូងនៃខឿនសេដ្ឋកិច្ច។ រដ្ឋាភិបាលបានយល់ដឹងយ៉ាងជ្រាលជ្រៅអំពីបញ្ហានេះ។ ឯកសារ និងក្រមច្បាប់នានាត្រូវបានបង្កើតឡើងដើម្បីជួយសម្រួល SME ផងដែរ"៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម