• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញរាល់ខ្លឹមសារនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋធានីហាណូយនិងរាជធានីភ្នំពេញ

ថ្ងៃទី ១៥ ខែមីនា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Huy Tang បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយអភិបាលក្រុងភ្នំពេញ លោក ឃួង ស្រេង។
  លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang   

នៅទីនេះ ភាគីទាំងពីរបានផ្លាស់ប្តូរខ្លឹមសារកិច្ចសហប្រតិបត្តិការជាច្រើន សំដៅជំរុញកិច្ចសហប្រតិបត្តិការរវាងរាជធានីភ្នំពេញ រដ្ឋធានីហាណូយនិងទីក្រុងហូជីមិញ ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ ជាពិសេស សម្របសម្រួល ដើម្បីរៀបចំព្រឹត្តិការណ៍ក្នុងឆ្នាំ ២០២២ ក្នុងឱកាសខួបលើកទី ៥៥ ទិវា បង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (២៤ មិថុនា ១៩៦៧-២៤ មិថុនា ២០២២) ក៏ដូចជាសម្របសម្រួលការរៀបចំសម្រាប់ដំណើរបំពេញទស្សនកិច្ចនៅកម្ពុជារបស់ថ្នាក់ដឹកនាំទីក្រុងហាណូយនិងទីក្រុងហូជីមិញនាពេលខាងមុខផងដែរ។

លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang បានអបអរសាទរចំពោះសមិទ្ធិផលដ៏ធំធេងដែលប្រទេសកម្ពុជា រួមទាំងរាជធានីភ្នំពេញទទួលបានក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ លោកឯកអគ្គរដ្ឋទូតក៏បានថ្លែងអំណរគុណចំពោះរដ្ឋបាលរាជធានីភ្នំពេញដែលបានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍វៀតណាមនៅកម្ពុជា ទទួលបានវ៉ាក់សាំងការពារជំងឺ កូវីដ -១៩ យ៉ាងពេញ លេញក៏ដូចជាបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការរស់នៅ ការសិក្សា និងការងាររកស៊ីនៅកម្ពុជាផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ការតាំងពិព័រណ៍ HanoiTex និង HanoiFabric ២០២៥ ទាក់ទាញប្រទេស និងតំបន់ដែនដីចំនួន ៩

ការតាំងពិព័រណ៍ HanoiTex និង HanoiFabric ២០២៥ ទាក់ទាញប្រទេស និងតំបន់ដែនដីចំនួន ៩

ការតាំងពិព័រណ៍អន្តរជាតិសម្រាប់ឧស្សាហកម្មវាយនភណ្ឌនិងដេរប៉ាក់ - ឧបករណ៍ វត្ថុធាតុដើម និងក្រណាត់ (HanoiTex និង HanoiFabric ២០២៥) នឹង ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែធ្នូ នៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិ I.C.E វិថី Tran Hung Dao លេខ ៩១ ទីក្រុងហាណូយ។

Top