• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញដំណោះស្រាយទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកវៀតណាម

វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានគោលនយោបាយឆ្លងដែន ត្រូវបានស្ដារឡើងវិញយ៉ាងឆាប់បំផុតនៅលើពិភពលោកចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ដោយការចាប់ផ្តើមឡើងវិញនូវការផ្ដល់ទិដ្ឋាការ និងគោលនយោបាយលើកលែងទិដ្ឋាការជាមួយប្រទេសដទៃទៀត។
  ភ្ញៀវទេសចរអន្តរជាតិនៅវៀតណាម។ (រូបថត៖ VOV)  

នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ក្នុងសន្និសីទសារព័ត៌មានជាប្រចាំ របស់ក្រសួងការបរទេស ចែករំលែកព័ត៌មានស្តីពីការទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកកាន់ទីផ្សារវៀតណាម អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានឲ្យដឹងថា៖ វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានគោលនយោបាយឆ្លងដែន ត្រូវបានស្ដារឡើងវិញយ៉ាងឆាប់បំផុតនៅលើពិភពលោកចាប់ពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២២ ដោយការចាប់ផ្តើមឡើងវិញនូវការផ្ដល់ទិដ្ឋាការ និង​គោលនយោបាយលើកលែងទិដ្ឋាការជាមួយប្រទេសដទៃទៀត។ វៀតណាមត្រូវបានគេចាត់ទុកថា ជាប្រទេសមួយក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ដែលមានគោលនយោបាយឆ្លងដែនងាយស្រួលបំផុតក្រោយពីជំងឺរាតត្បាតកូវីដ-១៩។ ដើម្បីជំរុញការងើបឡើងវិញ និងការអភិវឌ្ឍប្រកបដោយចីរភាពនៃវិស័យទេសចរណ៍ ស្ថាប័នមានសមត្ថកិច្ចនិងមូលដ្ឋាននានារបស់វៀតណាមបាននឹងកំពុងផ្តោតការយកចិត្តទុកដាក់លើការកសាងបរិយាកាសទេសចរណ៍បៃតង ភ្ជាប់ការអភិវឌ្ឍទេសចរណ៍ជាមួយការអភិរក្ស ពង្រីកតម្លៃនិងអត្តសញ្ញាណវប្បធម៌របស់ប្រទេសជាតិ លើកកំពស់គុណភាពផលិតផល និងសេវាកម្មទេសចរណ៍ គុណភាពនៃធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ឲ្យស្របតាមតម្រូវការរបស់ភ្ញៀវទេសចរ; បង្កើនការផ្សព្វផ្សាយអំពីទេសចរណ៍វៀតណាមទៅកាន់ពិភពលោក ជាពិសេសទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យាទំនើប ជាមួយនឹងខ្លឹមសារប្រកបដោយភាពច្នៃប្រឌិត និងព័ត៌មានកាន់តែទាក់ទាញ។ នេះក៏ជាទស្សនៈនិងទិសដៅរបស់ក្រសួងវប្បធម៌ កីឡា និងទេស​ចរណ៍នាពេលខាងមុខផងដែរ។ លោកស្រី Le Thi Thu Hang បានឲ្យដឹងថា ក្រសួងការបរទេសនឹងបន្តសម្របសម្រួលជាមួយក្រសួងនគរបាល និងស្ថាប័នពាក់ព័ន្ធ ដើម្បីស្រាវជ្រាវនិងកសាងគោលនយោបាយចេញចូលព្រំដែនឲ្យបានសមស្របទៅនឹងស្ថានភាពថ្មី ក៏ដូចជាបទប្បញ្ញត្តិបច្ចុប្បន្នផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top