• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញខ្លាំងបណ្ដាសកម្មភាពឃោសនាតាមអនឡាញអំពីទិវាមហាសមុទ្រពិភពលោក និងសប្តាហ៍កោះសមុទ្រវៀតណាម

សប្តាហ៍កោះសមុទ្រវៀតណាមឆ្នាំ ២០២១ មានប្រធានបទ“ ការពារមហាសមុទ្រ និងការអភិវឌ្ឍប្រកបដោយចីរភាពសមុទ្រវៀតណាម”
 

ក្នុងបរិបទដែលជំងឺរាតតត្បាតកូវីដ ១៩ មានការវិវឌ្ឍយ៉ាងស្មុគស្មាញនោះ ក្រសួងធនធាន និងបរិស្ថានបានណែនាំនិងស្នើឲ្យក្រសួង ស្ថាប័ន អង្គការមជ្ឈឹម ខេត្ត ក្រុងនានានៅទូទាំងប្រទេសរៀបចំសកម្មភាពជួយជ្រោមជ្រែង ទិវាមហាសមុទ្រពិភពលោក (៨ មិថុនា) និង សប្តាហ៍កោះសមុទ្រវៀតណាម (ថ្ងៃទី ១ ដល់ថ្ងៃទី ៨ ខែមិថុនា) ឲ្យសមស្របនឹងលក្ខខ័ណ្ឌជាក់ស្ដែង ដោយផ្ដល់អាទិភាពលើការអនុវត្តគោលដៅពីរទន្ទឹមគ្នា ពោលគឺប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ១៩ ផង និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមផង ក្នុងដំណាក់កាលនាបច្ចុប្បន្ននេះ។
ដូច្នេះ សប្តាហ៍កោះសមុទ្រវៀតណាមឆ្នាំ ២០២១ មានប្រធានបទ“ ការពារមហាសមុទ្រ និងការអភិវឌ្ឍប្រកបដោយចីរភាពសមុទ្រវៀតណាម”។ បណ្ដាពាក្យស្លោកឃោសនាសម្រាប់ទិវាមហាសមុទ្រពិភពលោកនិងសប្តាហ៍កោះសមុទ្រវៀតណាម រួមមាន៖ ការពារអធិបតេយ្យភាពកោះសមុទ្រ គឺជាការទទួលខុសត្រូវ និងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូប; រួមកម្លាំងកាយចិត្ត ដើម្បីកោះសមុទ្រនៃស្រុកកំណើត;  Hoang Sa   Truong Sa ជានិច្ចកាលស្ថិតក្នុងក្រអៅបេះដូងយើង; សាមគ្គីគ្នា ម្ចាស់ការ ជំនះពុះពារលើការលំបាក រក្សាយ៉ាងរឹងមាំអធិបតេយ្យភាពកោះសមុទ្រវៀតណាមជាដើម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top