• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំងឺរាតត្បាត Covid-19 ប៉ះពាល់ដល់សកម្មភាពឆ្លងដែននៅប្រទេសជាច្រើន

ក្នុងពេលនោះ មានប្រទេសចំនួន៧ នៅលើពិភពលោក គឺ៖ Israel  Samoa  Micronesia   Kiribati   Comoros    Tuvalu    និង Solomon បានអនុវត្តន៍វិធានការរឹតបន្តឹងការឆ្លងដែនចំពោះពលរដ្ឋជប៉ុន ក៏ដូចជាពលរដ្ឋនៃបណ្ដាប្រទេសដែលធ្លាប់ទៅកាន់ជប៉ុន។

 

ជំងឺរាតត្បាត Covid-19 ប៉ះពាល់ដល់សកម្មភាពឆ្លងដែននៅប្រទេសជាច្រើន (រូបថត៖ TTXVN)



នាថ្ងៃទី ២៦ ខែកុម្ភៈ រដ្ឋាភិបាលជប៉ុនមានផែនការចេញបទហាមប្រាមឆ្លងដែនចំពោះពលរដ្ឋបរទេស ដែលធ្លាប់បានទៅទីក្រុង Daegu និងស្រុក Cheongdo ជាប់នឹងខេត្ត Gyeongsang ខាងជើង ដែលជាចំណុចផ្ទុះខ្លាំងនៃជំងឺឆ្លង Covid-19 នៅកូរ៉េខាងត្បូង។ មុននេះជប៉ុនបានហាមឃាត់ការឆ្លងដែនចំពោះពលរដ្ឋបរទេស ដែលធ្លាប់ទៅកាន់ខេត្ត Hubei និង Zhejiang នៃប្រទេសចិន។

ក្នុងពេលនោះ មានប្រទេសចំនួន៧ នៅលើពិភពលោក គឺ៖ Israel  Samoa  Micronesia   Kiribati   Comoros    Tuvalu    និង Solomon បានអនុវត្តន៍វិធានការរឹតបន្តឹងការឆ្លងដែនចំពោះពលរដ្ឋជប៉ុន ក៏ដូចជាពលរដ្ឋនៃបណ្ដាប្រទេសដែលធ្លាប់ទៅកាន់ជប៉ុន។

នៅកូរ៉េខាងត្បូងវិញ ក្រសួងការបរទេសនៃប្រទេសនេះ នាថ្ងៃទី ២៥ ខែកុម្ភៈ បានអំពាវនាវដល់បណ្ដាប្រទេសត្រូវអត់ធ្មត់ កុំរឹតបន្តឹងការឆ្លងដែនចំពោះពលរដ្ឋកូរ៉េខាងត្បូង។ គិតដល់ត្រឹមថ្ងៃទី ២៥ ខែកុម្ភះ មានប្រទេស និងតំបន់ដែនដីចំនួន ២៤ បានអនុវត្តន៍បទហាមប្រាមឆ្លងដែនចំពោះជនកូរ៉េខាងត្បូងនិងមនុស្សដទៃទៀត ដែលធ្លាប់ទៅកាន់កូរ៉េខាងត្បូង ក្នុងរយៈពេល ២ សប្តាហ៍កន្លងមកនេះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

នាយករដ្ឋមន្ត្រីលោក ផាម មិញ ជីញ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី ១៣

នាយករដ្ឋមន្ត្រីលោក ផាម មិញ ជីញ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី ១៣

នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាតគូឡាឡាំពួរ នាយករដ្ឋមន្ត្រី វៀតណាម លោកផាម មិញ ជីញ រួមជាមួយថ្នាក់ដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍-អាស៊ាន និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកលើកទី ១៣។

Top