• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជើងហោះហើរដើមដំបូងដឹកពលរដ្ឋវៀតណាមចំនួន ២៨៧ នាក់ពីអ៊ុយក្រែនឆ្លងកាត់រូម៉ានី ហើយវិលត្រឡប់មកវៀតណាមវិញប្រកបដោយសុវត្ថិភាព

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Quang Hieu តំណាងថ្នាក់ដឹកនាំគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ក្រសួង ស្ថាប័នពាក់ព័ន្ធនានាបានអញ្ជើញទៅទទួលស្វាគមន៍ និងសួរសុខទុក្ខបងប្អូនជនរួមជាតិនៅពេលចុះពីយន្តហោះ។
  អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Quang Hieu អញ្ជើញទៅទទួលស្វាគមន៍ និងសួរសុខទុក្ខបងប្អូនជនរួមជាតិ (រូបថត៖ baoquocte.vn)  

នារសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម (Vietnam Airlines) បានចេញដំណើរពីទីក្រុង Bucharest ប្រទេសរូម៉ានី ដឹកពលរដ្ឋវៀតណាមចំនួន ២៨៧ នាក់ ដែលបានជម្លៀសខ្លួននៅប្រទេសរូម៉ានីបានចុះចតប្រកបដោយសុវត្ថិភាពនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai ទីក្រុងហាណូយហើយ។ នេះគឺជាជើងហោះហើរដើមដំបូង ដឹកប្រជាអាណិកជនវៀតណាមចេញពីតំបន់ប្រយុទ្ធគ្នានៅអ៊ុយក្រែន ក្នុងនោះរដ្ឋបានទទួលរ៉ាប់រងការចំណាយទាំងអស់។

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Quang Hieu តំណាងថ្នាក់ដឹកនាំគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ក្រសួង ស្ថាប័នពាក់ព័ន្ធនានាបានអញ្ជើញទៅទទួលស្វាគមន៍ និងសួរសុខទុក្ខបងប្អូនជនរួមជាតិនៅពេលចុះពីយន្តហោះ។

វៀតណាមបានរៀបចំជើងហោះហើរចំនួនពីរជើង ពីប្រទេសរូម៉ានីនៅថ្ងៃទី ៧ ខែមីនាឆ្នាំ ២០២២ និងពីប្រទេសប៉ូឡូញនៅថ្ងៃទី ៩ ខែមីនាឆ្នាំ ២០២២ ខាងមុខ ក្រសួងការបរទេសកំពុងសម្របសម្រួលយ៉ាងសកម្មជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុនអាកាសចរណ៍ ដើម្បីរៀបចំជើងហោះហើរបន្តបន្ទាប់ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស លោកតូ ឡឹម អបអរសាទរភាពជោគជ័យនៃនៃមហាសន្និបាតលើកទី ១៤ របស់បក្ស

ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស លោកតូ ឡឹម អបអរសាទរភាពជោគជ័យនៃនៃមហាសន្និបាតលើកទី ១៤ របស់បក្ស

នាយប់ទី ២៤ ខែមករា ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស លោក តូ ឡឹម ដើម្បីអបអរសាទរ ចំពោះភាពជោគជ័យនៃមហា សន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្ត វៀតណាម។

Top