• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជួយ​ឧបត្ថម្ភ​ដល់​សហគ្រាស ​បង្កើនការនាំចេញទៅ​កាន់​ទីផ្សារ​កម្ពុជា

ដើម្បីផ្តល់មតិយោបល់ និងឆ្លើយតបនឹងសំណួរមួយចំនួនរបស់សហគ្រាស ពាក់ព័ន្ធនឹងការនាំចេញ និងនាំចូលផលិតផលកែច្នៃ និងចំណីអាហារ ទៅកាន់ទីផ្សារកម្ពុជា នៅថ្ងៃទី ២២ ខែមិថុនា នាយកដ្ឋានជំរុញពាណិជ្ជកម្ម (ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ) បានសម្របសម្រួលជាមួយស្ថាប័នតំណាងពាណិជ្ជកម្មវៀតណាមប្រចាំនៅកម្ពុជា ដើម្បីរៀបចំពិធីប្រឹក្សាយោបល់នៃនាំចេញទៅកាន់ទីផ្សារកម្ពុជា។

កម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយផ្ទាល់នៅខេត្ត Tay Ninh រួមជាមួយនឹងការតភ្ជាប់តាមអ៊ីនធឺណែតនៅលើវេទិកា Zoom និងផ្សព្វផ្សាយនៅលើទំព័រ Facebook របស់នាយកដ្ឋានជំរុញពាណិជ្ជកម្ម។

ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ វៀតណាមគឺជាដៃគូពាណិជ្ជកម្មជួរមុខរបស់កម្ពុជា ដោយមានទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ រក្សាបាននូវអត្រាកំណើនវិជ្ជមាននិងស្ថិរភាព។ ក្នុងរយៈពេល ៤ ឆ្នាំចាប់ពីឆ្នាំ ២០១៦-២០២០ ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងកម្ពុជាសម្រេចបានកំណើនជាមធ្យម ១៧% ក្នុងមួយឆ្នាំ ពីកម្រិត ២,៩២ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៥ ឡើងដល់ ៥,៣២ ពាន់លានដុល្លារក្នុងឆ្នាំ ២០២០។ នាពេលថ្មីៗនេះ បើទោះបីជាជំងឺកូវីដ-១៩ បានបង្កឧបសគ្គជាច្រើនដល់សកម្មភាពពាណិជ្ជកម្មនៅព្រំដែនក៏ដោយ ប្រាក់ចំណូលពីការនាំចេញរវាងវៀតណាម និងកម្ពុជានៅតែទទួលបានលទ្ធផលវិជ្ជមាន។ ជាក់ស្តែងនៅឆ្នាំ ២០២១ ការនាំចេញទំនិញរបស់វៀតណាមទៅកាន់កម្ពុជាសម្រេចបាន៤,៨ ពាន់លានដុល្លារ កើនឡើង ១៥,៧% បើប្រៀបធៀបនឹងឆ្នាំ ២០២០។

កម្មវិធីពិគ្រោះយោបល់នេះ ត្រូវបានរំពឹងថា នឹងជួយឱ្យសហគ្រាសទាញយកប្រកប ដោយប្រសិទ្ធភាពនូវអត្ថប្រយោជន៍ និងលក្ខខណ្ឌអំណោយផលដើម្បីជំរុញការនាំចេញទៅកាន់កម្ពុជា៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top