• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជួយឧបត្ថម្ភប្រជាអាណិកជនវៀតណាម និងប្រជាជនក្រីក្រកម្ពុជា ដែលរងផលប៉ះពាល់ដោយទឹកជំនន់


ក្រុមការងារនៃស្ថាប័នតំណាងការទូត និងសហគ្រាសវៀតណាមប្រចាំនៅកម្ពុជាដឹកនាំដោយឯកអគ្គរដ្ឋទូត លោក Vu Quang Minh បានអញ្ជើញទៅសាកសួរសុខទុក្ខ និងប្រគល់អំណោយជួយឧបត្ថម្ភជូនក្រុមគ្រួសារអាណិកជនវៀតណាម (internet)

នាថ្ងៃទី ១ ខែសីហា ឆ្នាំ២០១៨ ក្រុមការងារនៃស្ថាប័នតំណាងការទូតនិងសហគ្រាសវៀតណាមប្រចាំនៅកម្ពុជា ដឹកនាំដោយឯកអគ្គរដ្ឋទូត លោក Vu Quang Minh បានអញ្ជើញទៅសាកសួរសុខទុក្ខនិងប្រគល់អំណោយជួយឧបត្ថម្ភជូនក្រុមគ្រួសារអាណិកជនវៀតណាមនិងប្រជាជនក្រីក្រនៅមាត់ទន្លេមេគង្គចំណុះភូមិ ពាណិជ្ជកម្ម សង្កត់​ រកាធំ ទីក្រុង ច្បារមន ខេត្តកំពង់ស្ពឺដែលជាទីកន្លែងរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបំផុត ដោយទឹកជំនន់នៅកម្ពុជានាពេលកន្លងទៅ។ អញ្ជើញច្លែងមតិជាមួយប្រជាអាណិកជនវៀតណាមនិងប្រជាជនក្រីក្រីកម្ពុជានៅទី​នេះ​ លោក Vu Quang Minh បានឲ្យដឹងថា បក្ស រដ្ឋ បណ្ដាស្ថាប័នតំណាងការទូត សហគ្រាស និងសប្បុរសជនវៀតណាមប្រចាំនៅកម្ពុជាបានយកចិត្តទុកដាក់ក្នុងការចែករំលែកការលំបាករបស់ប្រជាជនដែល​រង​ផលប៉ះពាល់ដោយទឹកជំនន់នាពេលកន្លងទៅ។ លោកឯកអគ្គរដ្ឋទូតមានក្ដីសង្ឃឹមថាការជួយឧបត្ថម្ភទាំងនេះនឹងជួយឲ្យប្រជាជនជំនះពុះពារលើផលវិបាក និងស្ថិរភាពជីវភាពរស់នៅឲ្យបានឆាប់ៗ។

ក្រុមការងារបានប្រគល់អំណោយជួនក្រុមគ្រួរសារចំនួន ១៤៥ គ្រួដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត នៃទឹកជំនន់នាពេលកន្លងទៅផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top