• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជួយឧបត្ថម្ភប្រជាពលរដ្ឋវៀតណាមនៅកម្ពុជាដែលរស់នៅក្នុងតំបន់បិទខ្ទប់ដោយសារ ជម្ងឺរាតត្បាត កូវីដ ១៩

អាជ្ញាធរនិងកាកបាទក្រហមសាខាខេត្តព្រះសីហនុបានរៀបចំការចែកចាយម្ហូបអាហារដោយឥតគិតថ្លៃជូនចំពោះប្រជាជនទាំងអស់នៅក្នុងតំបន់បិទខ្ទប់ ដោយមិន រើសអើងជនជាតិកម្ពុជាឬជនបរទេសឡើយ។
 

សកម្មភាពផ្ដល់ជំនួយជូនប្រជាជនដើមកំណើតវៀតណាមនៅខេត្តព្រះសីហនុដែលត្រូវរងផលប៉ះពាល់ដោយជម្ងឺរាតត្បាត កូវីដ ១៩។ (រូបថត៖ Vietnam+)


នាថ្ងៃទី២៥ ខែមេសា រាល់ជំនួយជាបាវអង្ករដើមដំបូងបានទៅដល់ដៃរបស់ ប្រជាជនដើមកំណើត វៀតណាមរាប់សិបគ្រួសារដែលកំពុងរស់នៅក្នុងតំបន់បិទខ្ទប់ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវីដ ១៩ នៅខេត្តព្រះសីហនុ។ យោងតាម អគ្គស្ថានកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុឲ្យដឹងថា រហូតមកដល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយអំពីករណីជនដើមកំណើតវៀតណាមប្រចាំតំបន់កុងស៊ុលនេះ ត្រូវឆ្លងវីរុស SARS-CoV-2 នៅឡើយ។

ចាប់តាំងពីថ្ងៃទី២៣ ខែមេសា ដើម្បីបង្ការទប់ស្កាត់ហានិភ័យឆ្លង កូវីដ ១៩ ក្នុង សហគមន៍ អាជ្ញាធរខេត្តព្រះសីហនុ បានប្រកាសបិទខ្ទប់ទីក្រុងព្រះសីហនុទាំងស្រុង ក៏ដូចជាបង្កើត “តំបន់ក្រហម” នៅទីកន្លែងមួយចំនួនចាប់តាំងពីវេលាម៉ោង០ថ្ងៃទី២៣ ខែមេសា ដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ដោយ សារស្ថានភាពជម្ងឺរាតត្បាតដ៏ ធ្ងន់ធ្ងរ។ អាជ្ញាធរនិងកាកបាទក្រហមសាខាខេត្តព្រះសីហនុបានរៀបចំការចែកចាយ ម្ហូបអាហារដោយឥតគិតថ្លៃជូនចំពោះប្រជាជនទាំងអស់នៅក្នុងតំបន់បិទខ្ទប់ ដោយមិនរើសអើងជនជាតិកម្ពុជាឬជនបរទេសឡើយ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភាវៀតណាមមកដល់រដ្ឋធានី Dhaka ចាប់ផ្តើមដំណើរទស្សនកិច្ច ជាផ្លូវការនៅបង់ក្លាដែស

ប្រធានរដ្ឋសភាវៀតណាមមកដល់រដ្ឋធានី Dhaka ចាប់ផ្តើមដំណើរទស្សនកិច្ច ជាផ្លូវការនៅបង់ក្លាដែស

នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Hazrat Shajalal រដ្ឋធានី Dhaka ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសបង់ក្លាដែស តបតាមការអញ្ជើញរបស់ ប្រធានរដ្ឋសភាបង់ក្លាដែស លោកស្រី Shirin Sharmin Chaudhury។

Top