• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជាលើកដំបូងដែលកងទ័ពវៀតណាមបានចូលរួមពិធីព្យុហយាត្រានៅទីលានក្រហម

ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ នេះ គណៈ ប្រតិភូកងទ័ពប្រជាជនវៀតណាមបានចូលរួមវគ្គហ្វឹកហ្វឺនរួមគ្នាលើកទី ២ សម្រាប់ត្រៀមឲ្យពិធីក្បួនព្យុហយាត្រាយោធាក្នុងឱកាសអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះក្នុងសង្គ្រាមការពារជាតិដ៏មហិមា (៩ ឧសភា ១៩៤៥-៩ ឧសភា ២០២៥) នៅទីលានក្រហមនៃសហព័ន្ធរុស្ស៊ី។
  ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ី លោក Dang Minh Khoi បានអញ្ជើញទៅសួរសុខទុក្ខ និងលើកទឹកចិត្តដល់យុទ្ធជននៃគណៈប្រតិភូកងទ័ពប្រជាជនវៀតណាម ដែលនឹងចូលរួមព្យុហយាត្រានៅទីលានក្រហម (រូបថត៖ Thu Ha, Dang Cuong/VOV-Moscow)  
  រូបភាពទង់ក្រហមដែលមានផ្កាយពណ៌លឿង ហោះលើប្រទេសរុស្ស៊ី បង្ហាញពីមោទនភាពរបស់យុទ្ធជននៃកងទ័ពប្រជាជនវៀតណាម (រូបថត៖ Thu Ha, Dang Cuong/VOV-Moscow)  
  ឯកអគ្គរដ្ឋទូតលោក Dang Minh Khoi អញ្ជើញទៅសួរសុខទុក្ខយុទ្ធជន (រូបថត៖ Thu Ha, Dang Cuong/VOV-Moscow)  

នេះជាលើកទីមួយហើយដែលវៀតណាមបានបញ្ជូនកងកម្លាំង ចូលរួមព្រឹត្តិ ការណ៍នេះ ដែលមានសារៈសំខាន់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាមនិងរុស្ស៊ីនិយាយរួម និងចំពោះកងទ័ពប្រជាជន វៀតណាមនិយាយដោយឡែក។

អញ្ជើញទស្សនានិងលើកទឹកចិត្តគណៈប្រតិភូកងទ័ពប្រជាជនវៀតណាមនាថ្ងៃទី ២៨ មេសា ខណៈពេលដែលគណៈប្រតិភូកំពុងហ្វឹកហាត់នៅទីលានហ្វឹកហាត់ Alabino ជាយក្រុងនៃទីក្រុងម៉ូស្គូ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ី Dang Minh Khoi បានសង្កត់ធ្ងន់ថា៖ “អគ្គលេខាបក្ស លោក តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់បក្ស និងរដ្ឋវៀតណាមនឹងអញ្ជើញមានដំណើរទៅកាន់រុស្ស៊ីដើម្បីចូលរួមពិធីក្បួនព្យុហយាត្រា។ ខ្ញុំជឿជាក់យ៉ាងមុត មាំថា លោកអគ្គលេខាបក្ស តូ ឡឹមនិងគណៈប្រតិភូជាន់ខ្ពស់នឹងមានមោទនភាពដែលបានឃើញកងកម្លាំងកងទ័ពវៀតណាម នៅលើទីលានក្រហម។ ខ្ញុំសង្ឃឹមថា ក្រុមយុទ្ធជននឹងជំនះរាល់ការលំបាកក្នុងភាពខុសគ្នានៃអាកាសធាតុ និងតំបន់ពេលវេលា ដើម្បីបំពេញភារកិច្ចដែលបក្ស រដ្ឋ និងកងទ័ពប្រគល់ជូន នាំមកនូវកិត្តិយស និងមោទនភាពសម្រាប្រទេស វៀតណាម និងកងទ័ពប្រជាជនវៀតណាម”។

មុននោះ នាថ្ងៃទី ២៤ មេសា គណៈប្រតិភូកងទ័ពប្រជាជនវៀតណាមដែលមានសមាជិកប្រហែល ៨០ នាក់បានមកដល់ទីក្រុងមូស្គូ ហើយបានផ្លាស់ទីទៅកន្លែងហ្វឹកហ្វឺន Alabino ភ្លាមៗ ដើម្បីហ្វឹកហាត់ជាមួយគណៈប្រតិភូយោធានៃប្រទេសផ្សេងៗដែលចូលរួមក្នុងពិធីព្យុហយាត្រា នៅទីលានក្រ ហម។

គណៈប្រតិភូនឹងចូលរួមហ្វឹកហ្វឺនរួមនៅថ្ងៃទី ២៩ ខែមេសា និងថ្ងៃទី ៣ ខែឧសភា ហើយចូលរួមក្នុងពិធីពិនិត្យបឋមនៅថ្ងៃទី ៧ ខែឧសភា នៅទីលានក្រហម មុនពេលចូលរួមក្នុងក្បួនព្យុហយាត្រាជាផ្លូវការនៅម៉ោង ៨:៣០ ព្រឹក (ម៉ោងក្នុងតំបន់) នៅថ្ងៃទី ៩ ខែឧសភា៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

សារព័ត៌មានអន្តរជាតិចុះផ្សាយព័ត៌មានអត្ថបទជាច្រើនស្តីពីវៀតណាមប្រារព្ធខួបលើកទី ៥០ នៃការបង្រួបបង្រួមជាតិ

សារព័ត៌មានអន្តរជាតិចុះផ្សាយព័ត៌មានអត្ថបទជាច្រើនស្តីពីវៀតណាមប្រារព្ធខួបលើកទី ៥០ នៃការបង្រួបបង្រួមជាតិ

ក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២៥) កាសែតធំៗមួយចំនួនរបស់គុយបា ដូចជា Juventud Rebelde និង Granma បានចុះផ្សាយអត្ថបទពិសេសជាច្រើនដោយសរំលឹកឡើងវិញនូវប្រវត្តិវីរភាព របស់ប្រជាជាតិវៀតណាម ទន្ទឹមនឹងនោះ បានបញ្ជាក់ពីទំនាក់ទំនងសាមគ្គីភាពរវាងប្រទេសទាំងពីរ។

Top