• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សារលិខិត/ទូរលេខ អបអរសាទរ ក្នុងឱកាសខួបលើកទី៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមជាតិ

- ក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមទឹកដីប្រទេសជាតិ (៣០ មេសា ១៩៧៥- ៣០ មេសា ២០២៥) រួមជាមួយគណៈប្រតិភូនៃគណបក្ស និងប្រទេសនានាដែលអញ្ជើញចូលរួមពិធីអបអសាទរ ថ្នាក់ដឹកនាំគណបក្សនយោបាយជាច្រើន ក៏បានផ្ញើសារ និងទូរលេខអបអរសាទរ ជូនគណៈកម្មាធិការមជ្ឈិមបក្ស និងថ្នាក់ដឹកនាំបក្សកុម្មុយនិស្តវៀតណាម។
លោកអគ្គលេខាបក្ស To Lam អញ្ជើញថ្លែងសុន្ទរកថា ក្នុងពិធីអបអរសាទរខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ (រូបថត៖ VNA)

គណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ប្រធានរដ្ឋឡាវ រដ្ឋាភិ បាល រដ្ឋសភា និងគណៈកម្មាធិការមជ្ឈិមរណសិរ្សឡាវកសាងជាតិបានរួមគ្នាផ្ញើសារអបអរសាទរ ជូនចំពោះគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត វៀតណាមប្រធានរដ្ឋវៀតណាម រដ្ឋាភិបាល រដ្ឋសភា និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម។

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញផ្ញើលិខិតអបអរសាទរជូនចំពោះ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្ស លោក តូ ឡឹម; សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាអញ្ជើញផ្ញើលិខិតអបអរសាទរជូនចំពោះនាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ, ប្រធានរដ្ឋសភាកម្ពុជាlលោកជំទាវ ឃួន សុដារី អញ្ជើញផ្ញើលិខិតអបអរសាទរជូនចំពោះប្រធានរដ្ឋសភា លោក ត្រិន ថាញ់មិន; ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន អញ្ជើញផ្ញើលិខិតអបអរសាទរជូនឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ស៊ឺន។

កងកម្លាំងដង្ហែរក្បួនព្យុហយាត្រាអបអរសាទរខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ (រូបថត៖ VNA

នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ លោកស្រី Paetongtarn Shinawatra បានផ្ញើសារអបអរសាទរជូនចំពោះនាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញ ជិញ។

បក្សកុម្មុយនិស្តឥណ្ឌាបានផ្ញើលិខិតអបអរសាទរ ជូនគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម។ ក្នុងឱកាសនេះដែរ រណសិរ្សរំដោះប្រជាជនស្រីលង្កាក៏បានផ្ញើលិខិតអបអរសាទរជូនចំពោះគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

សារព័ត៌មានអន្តរជាតិចុះផ្សាយព័ត៌មានអត្ថបទជាច្រើនស្តីពីវៀតណាមប្រារព្ធខួបលើកទី ៥០ នៃការបង្រួបបង្រួមជាតិ

សារព័ត៌មានអន្តរជាតិចុះផ្សាយព័ត៌មានអត្ថបទជាច្រើនស្តីពីវៀតណាមប្រារព្ធខួបលើកទី ៥០ នៃការបង្រួបបង្រួមជាតិ

ក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២៥) កាសែតធំៗមួយចំនួនរបស់គុយបា ដូចជា Juventud Rebelde និង Granma បានចុះផ្សាយអត្ថបទពិសេសជាច្រើនដោយសរំលឹកឡើងវិញនូវប្រវត្តិវីរភាព របស់ប្រជាជាតិវៀតណាម ទន្ទឹមនឹងនោះ បានបញ្ជាក់ពីទំនាក់ទំនងសាមគ្គីភាពរវាងប្រទេសទាំងពីរ។

Top