ព័ត៌មាន សហភាពអឺរ៉ុបនិងវៀតណាមគឺជាដៃគូសំខាន់ និងគួរឱ្យទុកចិត្តរបស់គ្នាទៅវិញទៅមក 01/05/2025 នាយប់ថ្ងៃទី ៣០ មេសា ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្សលោកតូ ឡឹម ដោយអបអរសាទរ វៀតណាមក្នុងឱកាសខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២៥)។ អគ្គលេខាបក្ស លោកតូ ឡឹម ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនាល្ងាចថ្ងៃទី ៣០ មេសា (រូបថត៖ Thong Nhat/TTXVN)ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Antonio Costa បានវាយតម្លៃថានេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មហានក្ខត្តឬក្សវិសេសវិសាល មិនត្រឹមតែសម្រាប់ វៀតណាមប៉ុណ្ណោះទេ ថែមទាំងសម្រាប់មនសិការរបស់ពិភពលោកទាំងមូលទៀតផង។ ប្រធានក្រុមប្រឹក្សាអឺរ៉ុបបានអះអាងថា ភាគីទាំងពីរជាដៃគូសំខាន់ គួរឱ្យទុកចិត្តនិងស្ថិរភាព; ដោយបានអះអាងថា វៀតណាមជាដៃគូសំខាន់របស់សហភាពអឺរ៉ុប (EU) នៅអាស៊ីអាគ្នេយ៍ ហើយទំនាក់ទំនងវៀតណាម - EU សក្តិសមនឹងការដំឡើងទៅកម្រិតថ្មីមួយទៀត។រីឯខ្លួនវិញ អគ្គលេខាបក្សលោកតូ ឡឹម បានសង្កត់ធ្ងន់លើអត្ថន័យដ៏ធំធេងនៃមហាជ័យជំនះនិទាឃរដូវ ដោយបញ្ជាក់ថា នេះគឺជាព្រឹត្តិការណ៍សំខាន់ពិសេសដែលបានបើកចេញយុគ្គសម័យថ្មី ក្នុងប្រវត្តិសាស្ត្រប្រជាជាតិវៀតណាម - កសាងប្រទេសវៀតណាមមួយប្រកបដោយសន្តិភាព ឯកភាព ឯករាជ្យ ប្រជាធិបតេយ្យ និងវិបុលភាព។ លោកអគ្គលេខាបក្សបានអះអាងថា វៀតណាមមានគោលការណ៍ពហុភាគី ពិពិធកម្ម កិច្ចសហប្រតិបត្តិការស្មើភាព និងផលប្រយោជន៍ទៅវិញទៅមកជាមួយដៃគូទាំងអស់ ក្នុងនោះមាន EU និងប្រទេសជាសមាជិក ឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មប្រកបដោយតុល្យភាព និរន្តរភាព និងសុខដុមរមនាផលប្រយោជន៍របស់ភាគីទាំងអស់។ទិដ្ឋភាពនៃជំនួបពិភាក្សាតាមទូរស័ព្ទរបស់អគ្គលេខាបក្ស លោក តូ ឡឹម ជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa (រូបថត៖ Thong Nhat/TTXVN) ពិភាក្សាអំពីស្ថានភាពអន្តរជាតិនិងតំបន់ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពថា វៀតណាម និង EU ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃវេទិកាពហុភាគី រួមចំណែកធានាសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងពិភពលោក គាំទ្រការដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមចំណែកធានាសន្តិភាព ស្ថិរភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍ក្នុងតំបន់៕ តាម VOV5 - វិទ្យុសម្លេងវៀតណាមo

នាយប់ថ្ងៃទី ៣០ មេសា ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្សលោកតូ ឡឹម ដោយអបអរសាទរ វៀតណាមក្នុងឱកាសខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២៥)។ អគ្គលេខាបក្ស លោកតូ ឡឹម ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនាល្ងាចថ្ងៃទី ៣០ មេសា (រូបថត៖ Thong Nhat/TTXVN)ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Antonio Costa បានវាយតម្លៃថានេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មហានក្ខត្តឬក្សវិសេសវិសាល មិនត្រឹមតែសម្រាប់ វៀតណាមប៉ុណ្ណោះទេ ថែមទាំងសម្រាប់មនសិការរបស់ពិភពលោកទាំងមូលទៀតផង។ ប្រធានក្រុមប្រឹក្សាអឺរ៉ុបបានអះអាងថា ភាគីទាំងពីរជាដៃគូសំខាន់ គួរឱ្យទុកចិត្តនិងស្ថិរភាព; ដោយបានអះអាងថា វៀតណាមជាដៃគូសំខាន់របស់សហភាពអឺរ៉ុប (EU) នៅអាស៊ីអាគ្នេយ៍ ហើយទំនាក់ទំនងវៀតណាម - EU សក្តិសមនឹងការដំឡើងទៅកម្រិតថ្មីមួយទៀត។រីឯខ្លួនវិញ អគ្គលេខាបក្សលោកតូ ឡឹម បានសង្កត់ធ្ងន់លើអត្ថន័យដ៏ធំធេងនៃមហាជ័យជំនះនិទាឃរដូវ ដោយបញ្ជាក់ថា នេះគឺជាព្រឹត្តិការណ៍សំខាន់ពិសេសដែលបានបើកចេញយុគ្គសម័យថ្មី ក្នុងប្រវត្តិសាស្ត្រប្រជាជាតិវៀតណាម - កសាងប្រទេសវៀតណាមមួយប្រកបដោយសន្តិភាព ឯកភាព ឯករាជ្យ ប្រជាធិបតេយ្យ និងវិបុលភាព។ លោកអគ្គលេខាបក្សបានអះអាងថា វៀតណាមមានគោលការណ៍ពហុភាគី ពិពិធកម្ម កិច្ចសហប្រតិបត្តិការស្មើភាព និងផលប្រយោជន៍ទៅវិញទៅមកជាមួយដៃគូទាំងអស់ ក្នុងនោះមាន EU និងប្រទេសជាសមាជិក ឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មប្រកបដោយតុល្យភាព និរន្តរភាព និងសុខដុមរមនាផលប្រយោជន៍របស់ភាគីទាំងអស់។ទិដ្ឋភាពនៃជំនួបពិភាក្សាតាមទូរស័ព្ទរបស់អគ្គលេខាបក្ស លោក តូ ឡឹម ជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa (រូបថត៖ Thong Nhat/TTXVN) ពិភាក្សាអំពីស្ថានភាពអន្តរជាតិនិងតំបន់ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពថា វៀតណាម និង EU ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃវេទិកាពហុភាគី រួមចំណែកធានាសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងពិភពលោក គាំទ្រការដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមចំណែកធានាសន្តិភាព ស្ថិរភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍ក្នុងតំបន់៕
អត្ថបទផ្សេងទៀត សារព័ត៌មានអន្តរជាតិចុះផ្សាយព័ត៌មានអត្ថបទជាច្រើនស្តីពីវៀតណាមប្រារព្ធខួបលើកទី ៥០ នៃការបង្រួបបង្រួមជាតិ01/05/2025ព័ត៌មាន ក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២៥) កាសែតធំៗមួយចំនួនរបស់គុយបា ដូចជា Juventud Rebelde និង Granma បានចុះផ្សាយអត្ថបទពិសេសជាច្រើនដោយសរំលឹកឡើងវិញនូវប្រវត្តិវីរភាព របស់ប្រជាជាតិវៀតណាម ទន្ទឹមនឹងនោះ បានបញ្ជាក់ពីទំនាក់ទំនងសាមគ្គីភាពរវាងប្រទេសទាំងពីរ។ សារលិខិត/ទូរលេខ អបអរសាទរ ក្នុងឱកាសខួបលើកទី៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមជាតិ01/05/2025ព័ត៌មានពិធីអបអរសាទរខួបលើកទី៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមជាតិនៅក្រៅប្រទេស01/05/2025ព័ត៌មានកប៉ាល់សន្តិភាពមកដល់វៀតណាមក្នុងឱកាសរំលឹកខួបលើកទី៥០នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ01/05/2025ព័ត៌មានទីក្រុងហូជីមិញអបអរសាទរខួបលើកទី ៥០ នៃទិវាបង្រួបបង្រួមទឹកដីប្រទេសជាតិ01/05/2025ព័ត៌មានប្រជាជនទូទាំងប្រទេសឆ្ពោះទៅទិវាបុណ្យបង្រួបបង្រួមប្រទេសជាតិ30/04/2025ព័ត៌មានវៀតណាមចងចាំជានិច្ច និងវាយតម្លៃខ្ពស់ចំពោះការគាំទ្រដ៏ស្មោះស្ម័គ្ររបស់មិត្តភក្តិអន្តរជាតិ និងប្រទេសជិតខាង30/04/2025ព័ត៌មាន អត្ថបទផ្សេងទៀត