• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កប៉ាល់សន្តិភាពមកដល់វៀតណាមក្នុងឱកាសរំលឹកខួបលើកទី៥០នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ

កប៉ាល់សន្តិភាព (Peace Boat-អង្គការក្រៅរដ្ឋាភិបាលដែលមានមូលដ្ឋាន នៅជប៉ុន) បានមកដល់ឈូងសមុទ្រ Ha Long (វៀតណាម) កាលពីថ្ងៃទី ៣០ ខែមេសា ដោយដឹកភ្ញៀវពិសេស ដែលធ្លាប់បានទទួលរង្វាន់ណូបែលសន្តិភាព។
កប៉ាល់សន្តិភាពបានចូលចតនៅកំពង់ផែ Ha Long នាព្រឹកថ្ងៃទី ៣០ មេសា (រូបថត៖ Truong Giang/VOV)

កម្មវិធីជួបប្រាស្រ័យវប្បធម៌ "បន្តរឿងសន្តិភាព" បានប្រព្រឹត្តទៅក្នុងឱកាសខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២៥)។

បទ Hello Vietnam ត្រូវបានច្រៀងឡើងនៅលើកប៉ាល់ពេញដោយភ្ញៀវជប៉ុន វៀតណាម និងអន្តរជាតិ។ ពួកគេបានចូលរួមក្នុងកម្មវិធីពិសេស នៅលើកប៉ាល់ពិសេស គឺកប៉ាល់សន្តិភាព ដែលបានដំណើរការតាំងពីឆ្នាំ ១៩៨៣  ជាមួយនឹងគោលដៅលើកកម្ពស់សន្តិភាព សិទ្ធិមនុស្ស និងការអភិវឌ្ឍប្រកបដោយចីរភាព។

ដំណើរកម្សាន្តឆ្នាំ ២០២៥ ចេញដំណើរពីទីក្រុង Yokohama (ប្រទេសជប៉ុន) ហើយគោលដៅទី ៤ គឺទីក្រុង Ha Long (វៀតណាម)។ លោកស្រី Kuramori Terumi តំណាង Nihon Hidankyo - អង្គការដែលបានឈ្នះរង្វាន់ណូបែលសន្តិភាពក្នុងឆ្នាំ ២០២៤ បានសំណេះសំណាលថា៖ “ខ្ញុំមានកិត្តិយសដែលបានមកកាន់វៀតណាមក្នុងឱកាសខួបលើកទី ៥០ នៃទិវាបង្រួបបង្រួមជាតិ។ ខ្ញុំរំជួលចិត្តយ៉ាងខ្លាំងចំពោះអារម្មណ៍សុខដុមរមនា និងឯកភាពជាតិ ដែលខ្ញុំមានអារម្មណ៍ក្នុងចំណោមប្រជាជនវៀតណាមនៅទីនេះ។ ខ្ញុំមានអំណរគុណយ៉ាងខ្លាំងដែលបាន មកទីនេះថ្ងៃនេះ”។

"សន្តិភាពគឺស្រស់ស្អាត!" គឺជាអារម្មណ៍ទូទៅរបស់អ្នកចូលរួមទាំងអស់ បន្ទាប់ពីបានស្វែងយល់ និងបទពិសោធន៍កន្លែងទេសភាពនៅទីក្រុង Ha Long៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

សារព័ត៌មានអន្តរជាតិចុះផ្សាយព័ត៌មានអត្ថបទជាច្រើនស្តីពីវៀតណាមប្រារព្ធខួបលើកទី ៥០ នៃការបង្រួបបង្រួមជាតិ

សារព័ត៌មានអន្តរជាតិចុះផ្សាយព័ត៌មានអត្ថបទជាច្រើនស្តីពីវៀតណាមប្រារព្ធខួបលើកទី ៥០ នៃការបង្រួបបង្រួមជាតិ

ក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២៥) កាសែតធំៗមួយចំនួនរបស់គុយបា ដូចជា Juventud Rebelde និង Granma បានចុះផ្សាយអត្ថបទពិសេសជាច្រើនដោយសរំលឹកឡើងវិញនូវប្រវត្តិវីរភាព របស់ប្រជាជាតិវៀតណាម ទន្ទឹមនឹងនោះ បានបញ្ជាក់ពីទំនាក់ទំនងសាមគ្គីភាពរវាងប្រទេសទាំងពីរ។

Top