• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សារព័ត៌មានអន្តរជាតិចុះផ្សាយព័ត៌មានអត្ថបទជាច្រើនស្តីពីវៀតណាមប្រារព្ធខួបលើកទី ៥០ នៃការបង្រួបបង្រួមជាតិ

ក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២៥) កាសែតធំៗមួយចំនួនរបស់គុយបា ដូចជា Juventud Rebelde និង Granma បានចុះផ្សាយអត្ថបទពិសេសជាច្រើនដោយសរំលឹកឡើងវិញនូវប្រវត្តិវីរភាព របស់ប្រជាជាតិវៀតណាម ទន្ទឹមនឹងនោះ បានបញ្ជាក់ពីទំនាក់ទំនងសាមគ្គីភាពរវាងប្រទេសទាំងពីរ។
គេហទំព័រ Reporte Asia របស់ប្រទេសអាហ្សង់ទីនបានចុះផ្សាយព័ត៌មានស្តីពីខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិរបស់វៀតណាម (រូបថត៖ Phuong Anh/VOV)

កាសែតប្រចាំថ្ងៃ Juventud Rebelde បានពណ៌នាអំពីជ័យជំនះថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៧៥ ជា “បទចម្រៀងវីរភាពដ៏ត្រច្រះត្រចង់” ហើយបានសង្កត់ធ្ងន់ថា លោកប្រធានហូជីមិញបានអះអាងថា “ប្រទេសវៀតណាមគឺតែមួយ ប្រជាជាតិវៀតណាមគឺតែមួយ” ហើយនៅថ្ងៃនេះ សេចក្តីប្រាថ្នានោះបានក្លាយជាការពិត។ ក្នុងអត្ថបទ “វៀតណាមជាគំរូដ៏ភ្លឺស្វាងសម្រាប់ ជនបដិវត្តន៍ និងប្រជាជាតិតស៊ូជុំវិញពិភពលោក” កាសែត Granma ដែលជាស្ថាប័នបញ្ចេញមតិរបស់បក្សកុម្មុយនិស្តគុយបា បានអះអាងថា ជ័យជំនះរបស់វៀតណាមគឺជាកម្លាំងចលករ សម្រាប់ចលនារំដោះជាតិពិភពលោក។ អត្ថបទសង្កត់ធ្ងន់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្សកុម្មុយនិស្តវៀតណាម និងកម្លាំងមហាសាមគ្គីជនជាតិទាំងមូល គឺជាគន្លឹះនៃភាពជោគជ័យ។

កាសែត Nikkei Asia (ជប៉ុន) បានចុះផ្សាយអត្ថបទមួយរៀបរាប់អំពីបរិយាកាសនៃពិធីរំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ ដែលបានប្រារព្ធឡើងនៅទីក្រុងហូជីមិញ។

ព័ត៌មានអំពីពិធីអបអរសាទរខួបថ្ងៃទី ៣០ ខែមេសា នៅក្នុងកាសែត The Australian (រូបថត៖ PV/VOV – អូស្ត្រាលី)

 

កាសែតអាហ្សង់ទីន Reporte Asia បានសង្កត់ធ្ងន់ថា ជ័យជំនះថ្ងៃទី ៣០ មេសា គឺជានិមិត្តរូបនៃសាមគ្គីភាព ស្មារតីប្រយុទ្ធវីរភាព សក្ខីភាពត្រច្រះត្រចង់ចំពោះវីរភាពបដិវត្តន៍វៀតណាម ឧត្តមភាពនៃស្មារតី និងបញ្ញារបស់ប្រជាជនវៀតណាម និងសមិទ្ធិផលដ៏អស្ចារ្យបំផុតនៃបុព្វហេតុរំដោះជាតិ និងរំដោះសង្គម ដែលដឹកនាំដោយបក្សកុម្មុយនិស្តវៀតណាម និងលោកប្រធានហូជីមិញ។

សារព័ត៌មានអូស្ត្រាលីបានចុះផ្សាយអត្ថបទ ផ្តល់ព័ត៌មានអំពីពិធីអបអរសាទរខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ ដែលប្រព្រឹត្តទៅនៅទីក្រុងហូជីមិញ។ កាសែតអូស្ត្រាលី និង ABC បានពណ៌នាយ៉ាងលម្អិតអំពីពិធីអបអរសាទរ ការតុបតែងតាមដងផ្លូវ ចំនួនមនុស្សចូលរួមក្នុងក្បួនដង្ហែព្យុហយាត្រា   និងប្រជាជនអមតាម ដងផ្លូវអបអរសាទរទិវាបុណ្យរបស់ប្រទេសជាតិ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

សារលិខិត/ទូរលេខ អបអរសាទរ ក្នុងឱកាសខួបលើកទី៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមជាតិ

សារលិខិត/ទូរលេខ អបអរសាទរ ក្នុងឱកាសខួបលើកទី៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមជាតិ

- ក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមទឹកដីប្រទេសជាតិ (៣០ មេសា ១៩៧៥- ៣០ មេសា ២០២៥) រួមជាមួយគណៈប្រតិភូនៃគណបក្ស និងប្រទេសនានាដែលអញ្ជើញចូលរួមពិធីអបអសាទរ ថ្នាក់ដឹកនាំគណបក្សនយោបាយជាច្រើន ក៏បានផ្ញើសារ និងទូរលេខអបអរសាទរ ជូនគណៈកម្មាធិការមជ្ឈិមបក្ស និងថ្នាក់ដឹកនាំបក្សកុម្មុយនិស្តវៀតណាម។

Top