នៅទីក្រុងហូជីមិញ តាមដងផ្លូវដែលក្បួនព្យុហយាត្រាឆ្លងកាត់ ប្រជាជនបានប្រមូលផ្ដុំគ្នាក្នុងឯកសណ្ឋានក្រហម ទង់ក្រហមជាមួយផ្កាយពណ៌លឿង និងទង់រំដោះក្នុងដៃ (រូបថត៖ Le Linh)
នៅទីក្រុងហូជីមិញ តាមដងផ្លូវដែលក្បួនព្យុហយាត្រាឆ្លងកាត់ ប្រជាជនបានប្រមូលផ្តុំគ្នាតាំងពីព្រឹកព្រលឹម ក្នុងឯកសណ្ឋានពណ៌ក្រហមជាមួយនឹងទង់ក្រហមជាមួយនឹងផ្កាយពណ៌លឿង រួមទាំងទង់រំដោះនៅក្នុងដៃ។ នៅតាមខេត្តក្រុងផ្សេងៗ មោទនភាព និងអារម្មណ៍សប្បាយរីករាយរបស់មនុស្សជាច្រើន នៅពេលដែលបានតាមដានពិធីអបអរសាទរតាមប្រព័ន្ធផ្សព្វផ្សាយសាធារណៈ។
ពេលទស្សនាការដើរក្បួនព្យុហយាត្រាយ៉ាងឧិឡារិកនៅក្នុងពិធីអបអសារទ ក៏ដូចជាសកម្មភាពជាបន្តបន្ទាប់ដែលប្រព្រឹត្តទៅក្នុងឱកាសនេះ ខ្ញុំឃើញថា មិនថាពេលណាក៏ដោយ ប្រជាជាតិវៀតណាមនៅតែជាប្រជាជាតិសាមគ្គី អត់ធ្មត់។ ខ្ញុំមានមោទនភាពដែលខ្លួនជាជាជនជនវៀតណាម”។
នៅភាគពាយ័ព្យដាច់ស្រយាល យើងតែងតែឆ្ពោះទិវាមហាពិធីបុណ្យរបស់ប្រជាជាតិ។ ពេលបានទស្សនាព័ត៌មាន និងរូបភាពនៃកម្មវិធីធ្វើក្បួនព្យុហយាត្រា ហើយកាន់តែឃើញផ្ទាំងទស្សនីយភាពនោះ យើងកាន់តែមានអារម្មណ៍ថា មានសំណាង និងមានមោទនភាពជាជនជាតិ វៀតណាម។ ក្នុងនាមយើងជាក្មេងជំនាន់ក្រោយ មិនត្រូវឆ្លងកាត់គ្រាសង្រ្គាមនោះទេ ប៉ុន្តែយើងតែងតែចងចាំ ដឹងគុណ និងស្រឡាញ់តម្លៃនៃប្រវត្តិសាស្ត្រជាតិ”។
នៅក្នុងពិធីក្បួនព្យុហយាត្រា អបអរសាទរ ខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ ក៏មានការចូលរួមពីអាណិកជនវៀតណាម ជាង ១០០ នាក់ផងដែរ។
“ការដែលអាណិកជនវៀតណាមនៅឯបរទេសអាចវិលត្រឡប់មកប្រទេសវិញដើម្បីចូលរួមក្នុងមហាពិធីបុណ្យនេះ មិនត្រឹមតែសម្រាប់រូបខ្ញុំប៉ុណ្ណោះទេ ថែមទាំងសម្រាប់ប្រទេសផ្សេងទៀតទាំងអស់ផងដែរ ព្រោះយើងអាចចូលរួមនៅក្នុងបរិយាកាសដ៏រីករាយនៃខួបលើកទី ៥០ ទិវាបង្រួបបង្រួមជាតិ។ ប្រការនេះធ្វើឲ្យខ្ញុំមានមោទនភាពអំពីប្រទេសជាតិកំពុងស្ទុះឈានទៅមុខ។ ប្រទេសជាតិមួយដែលប្រជាជជនទូទាំងប្រទេសសុទ្ធតែនាំគ្នាសម្លឹងឆ្ពោះទៅមហាពិធីបុណ្យ ហើយតែងតែចង់រួមចំណែក និងកសាងប្រទេសឱ្យអភិវឌ្ឍក្នុងទសវត្សរ៍បន្ត”៕