• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចងចាំជានិច្ច និងវាយតម្លៃខ្ពស់ចំពោះការគាំទ្រដ៏ស្មោះស្ម័គ្ររបស់មិត្តភក្តិអន្តរជាតិ និងប្រទេសជិតខាង

រសៀលថ្ងៃទី ២៩ មេសា នៅទីក្រុងហូជីមិញ លោកនាយករដ្ឋមន្រ្តីវៀតណាម លោក ហ្វាម មិញ ជិញបានអញ្ជើញទទួលជួបពិភាក្សាជាមួយប្រធានគណបក្សប្រជាជនកម្ពុជា (CPP) ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសនៃពិធីក្បួនព្យុហយាត្រាអបអរសាទរខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញទទួលជួបជាមួយប្រធានគណបក្សប្រជាជនកម្ពុជា សម្តេច តេជោ ហ៊ុន សែន (រូបថត៖ VNA)

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ អញ្ជើញថ្លែងអំណរគុណសម្តេច ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដែលបានអញ្ជើញមកចូលរួមអបអរសាទរជាមួយប្រជាជនវៀតណាម និងបានបញ្ជូនកងកម្លាំងយោធាកម្ពុជាមកចូលរួមក្នុងពិធីធ្វើក្បួនព្យុហយាត្រា ខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ។ លោកនាយករដ្ឋមន្ត្រីវៀតណាមបានអះអាងថា ដើម្បីសម្រេចបានមហាជ័យជម្នះថ្ងៃទី ៣០ ខែមេសា ក៏ដូចជាសម្រេចបានសមិទ្ធផលជាច្រើនដូចសព្វថ្ងៃ វៀតណាមតែងតែចងចាំជានិច្ចនូវ ការគាំទ្រយ៉ាងស្មោះស្ម័គ្រពីមិត្តភក្តិអន្តរជាតិ ប្រទេសជិតខាងជិតស្និទ្ធ ក្នុងនោះមានការគាំទ្រ និងជំនួយដ៏មានតម្លៃរបស់អតីតព្រះមហាក្សត្រ នរោត្តម សីហនុ ថ្នាក់ដឹកនាំច្រើនជំនាន់ និងប្រជាជនកម្ពុជា។ ជានិច្ចកាល វៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ប្រកៀកស្មារ ផ្សាភ្ជាប់ និងអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម - កម្ពុជា ក៏ដូចជាទំនាក់ទំនងវៀតណាម - កម្ពុជា - ឡាវ ប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យ នាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជននៃប្រទេសនីមួយៗ។

ចំណែកខ្លួនវិញ សម្តេច តេជោ ហ៊ុន សែន បានបញ្ជាក់ថា ជ័យជម្នះជាប្រវត្តិសាស្ត្រ ៣០ មេសា ១៩៧៥ មិនត្រឹមតែជាជ័យជំនះរបស់ប្រជាជនវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផលប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា ក្នុងការតស៊ូរំដោះជាតិ; បានបញ្ជាក់ថា កម្ពុជាមានមោទនភាពដែលមានវៀតណាមជាអ្នកជិតខាងដ៏ល្អ ហើយជឿជាក់យ៉ាងមុតមាំថា វៀតណាមនឹងបន្តអភិវឌ្ឍn^យ៉ាងខ្លាំងក្លានាពេលខាងមុខ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ព្រះសារីរិកធាតុរបស់ព្រះពុទ្ធបានមកដល់ប្រទេសវៀតណាមនាថ្ងៃទី ២ ឧសភា

ព្រះសារីរិកធាតុរបស់ព្រះពុទ្ធបានមកដល់ប្រទេសវៀតណាមនាថ្ងៃទី ២ ឧសភា

ព្រះសារីរិកធាតុរបស់ព្រះពុទ្ធដែលជារតនសម្បត្តិមួយរបស់ប្រទេសឥណ្ឌាបានមកដល់ប្រទេសវៀតណាមនៅថ្ងៃទី ២ ឧសភា ដើម្បីដាក់តាំងបង្ហាញក្នុងឱកាសមហាពិធីវិសាខបូជារបស់អង្គការសហប្រជាជាតិ (Vesak) ឆ្នាំ ២០២៥ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងហូជីមិញចាប់ពីថ្ងៃទី ៦-៨ ខែឧសភា។

Top