ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃទី ១ ខែឧសភា បានតែងតាំងទីប្រឹក្សាសន្តិសុខជាតិលោក Mike Waltz សម្រាប់តំណែងជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ។
នៅក្នុងសេចក្តីប្រកាសមួយនៅលើបណ្តាញសង្គម TruthSocial លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា លោកបានតែងតាំងលោក Mike Waltz សម្រាប់តំណែងជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ ហើយរដ្ឋ
មន្ត្រីការបរទេស លោក Marco Rubio នឹងចូលកាន់តំណែងជាទីប្រឹក្សាសន្តិសុខជាតិជាបណ្តោះអាសន្ន។ នេះគឺជាការផ្លាស់ប្តូរបុគ្គលិកដ៏សំខាន់លើកដំបូងនៅក្នុងគណៈរដ្ឋមន្ត្រីរបស់លោក ត្រាំ ចាប់តាំងពីចូលកាន់តំណែងក្នុងខែមករា ហើយនេះក៏ជាលើកទីមួយដែរ ដែលបុគ្គលម្នាក់បានកាន់តំណែងជារដ្ឋមន្ត្រីការបរទេស និងជាទីប្រឹក្សាសន្តិសុខជាតិក្នុងពេលតែមួយនៅសហរដ្ឋអាមេរិកចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៧០ មក។
កន្លងមក ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា លោកប្រធានាធិបតី ត្រាំ នឹងបង្ខំលោក Mike Waltz ឱ្យលាលែងពីតំណែង បន្ទាប់ពីរឿងហេតុដែលមន្ត្រីអាមេរិកបានលេចធ្លាយព័ត៌មានកាលពីខែមីនា អំពីការវាយប្រហារតាមជើងអាកាសសំដៅលើគោលដៅនានារបស់ក្រុម Houthi ក្នុងប្រទេសយេម៉ែន៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម