• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស្ថានទូតវៀតណាមប្រចាំនៅអាមេរិក ប្រារព្ធពិធីអបអរសាទរខួបលើកទី ៥០ ទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេស​ជាតិ

នាថ្ងៃទី ៣០ ខែមេសា (ម៉ោងក្នុងតំបន់) ស្ថានទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិកបានប្រារព្ធពិធីអបអរសាទរខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូងនិងបង្រួបបង្រួមប្រទេសជាតិ (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២៥)។

ក្នុងបរិយាកាសដ៏ឧឡារិក និងរំជួលចិត្តនៃពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋ អាមេរិក លោក Nguyen Quoc Dung បានសង្កត់ធ្ងន់លើអត្ថន័យប្រវត្តិសាស្ត្រដ៏ធំធេងនៃជ័យជំនះថ្ងៃទី ៣០ មេសា ដែលជាការបញ្ចប់សង្គ្រាម បើកចេញយុគសម័យថ្មីសម្រាប់ប្រជាជនវៀតណាម៖ សន្តិភាព ឯកភាព និងអភិវឌ្ឍន៍។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក លោក Nguyen Quoc Dung ។ រូបថត៖ Pham Huan/VOV

លោកឯកអគ្គរដ្ឋទូតក៏បានអះអាងពីការអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់ក្នុងទំនាក់ទំនងវៀតណាម - សហរដ្ឋអាមេរិក ពីការប្រឈមមុខដាក់គ្នាក្លាយជាការសន្ទនា ពីអតីតសត្រូវទៅភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ នេះជាលទ្ធផលនៃដំណើរការផ្សះផ្សារ កិច្ចខិតខំប្រឹងប្រែង និងសុច្ឆន្ទៈឥតឈប់ឈរ ពីភាគីទាំងសងខាង។ លោកឯកអគ្គរដ្ឋទូត Nguyen Quoc Dung បានចាត់ទុកថា ពិធីនេះក៏ជាឱកាសមួយដើម្បីថ្លែងអំណរគុណចំពោះមនុស្សជំនាន់មុនៗ ដែលបានពលីជីវិតដើម្បីឯករាជ្យជាតិ ហើយបានសង្កត់ធ្ងន់លើទំនួលខុសត្រូវរបស់ជំនាន់បច្ចុប្បន្ន ជាពិសេសអ្នកដែលធ្វើការក្នុងវិស័យកិច្ចការបរទេស ក្នុងការបន្តពង្រឹងនិងអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-អាមេរិក ក្នុងបរិបទអន្តរជាតិដែលមានបញ្ហាប្រឈមជាច្រើន ដូចបច្ចុប្បន្ន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ព្រះសារីរិកធាតុរបស់ព្រះពុទ្ធបានមកដល់ប្រទេសវៀតណាមនាថ្ងៃទី ២ ឧសភា

ព្រះសារីរិកធាតុរបស់ព្រះពុទ្ធបានមកដល់ប្រទេសវៀតណាមនាថ្ងៃទី ២ ឧសភា

ព្រះសារីរិកធាតុរបស់ព្រះពុទ្ធដែលជារតនសម្បត្តិមួយរបស់ប្រទេសឥណ្ឌាបានមកដល់ប្រទេសវៀតណាមនៅថ្ងៃទី ២ ឧសភា ដើម្បីដាក់តាំងបង្ហាញក្នុងឱកាសមហាពិធីវិសាខបូជារបស់អង្គការសហប្រជាជាតិ (Vesak) ឆ្នាំ ២០២៥ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងហូជីមិញចាប់ពីថ្ងៃទី ៦-៨ ខែឧសភា។

Top