• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជប៉ុន - កូរ៉េខាងត្បូងចាប់ផ្តើមកិច្ចសន្ទនាជាន់ខ្ពស់ស្តីពីជម្លោះពាណិជ្ជកម្ម

នាថ្ងៃទី ១៦ ខែធ្នូ មន្ត្រីជាន់ខ្ពស់ជប៉ុននិងកូរ៉េខាងត្បូងបានចាប់ផ្តើមកិច្ចចរចារនៅទីក្រុងតូក្យូ ដែលជាជំហានដំបូងក្នុងការស្វែងរករបត់មួយក្នុងការដោះស្រាយជម្លោះពាណិជ្ជកម្ម ដែលអូសបន្លាយរយៈពេលជាច្រើនខែកន្លងទៅ ហើយបង្កឲ្យមានការខូចខាតដល់ទំនាក់ទំនងខាងសេដ្ឋកិច្ចទ្វេភាគី និងប៉ះពាល់ដល់ចង្វាក់ផ្គត់ផ្គង់សកលផងដែរ។

ជប៉ុន - កូរ៉េខាងត្បូងចាប់ផ្តើមកិច្ចសន្ទនាជាន់ខ្ពស់ស្តីពីជម្លោះពាណិជ្ជកម្ម (រូបថត៖ vov.vn)

នេះគឺជាការចរចាពាណិជ្ជកម្មជាន់ខ្ពស់លើកដំបូងរវាងភាគីទាំងពីរចាប់តាំងពីខែមិថុនាឆ្នាំ ២០១៦ ហើយត្រូវបានចាត់ទុកថាមានសារៈសំខាន់ណាស់ក្នុងការដោះស្រាយជម្លោះពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរគ្រោងនឹងពិភាក្សាគ្នាលើបញ្ហាជាច្រើនដែលពាក់ព័ន្ធនឹងប្រព័ន្ធត្រួតពិនិត្យការនាំចេញរបស់ប្រទេសនីមួយៗ រួមមានបទប្បញ្ញត្តិស្តីពីបច្ចេកវិទ្យារសើបផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ដល់ឆ្នាំ ២០៣០ វៀតណាមនឹងមានសហគ្រាសកសិកម្មដ៏រឹងមាំមួយចំនួន ឈានមុខគេក្នុងតំបន់ និងពិភពលោក

ដល់ឆ្នាំ ២០៣០ វៀតណាមនឹងមានសហគ្រាសកសិកម្មដ៏រឹងមាំមួយចំនួន ឈានមុខគេក្នុងតំបន់ និងពិភពលោក

សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន លោក Tran Cam Tu ទើបតែចុះហត្ថលេខា និងចេញសេចក្តីសន្និដ្ឋានរបស់ការិយាល័យនយោបាយស្តីពីការបន្តអនុវត្តសេចក្តីសម្រេចលេខ ១៩/២០២២ របស់មជ្ឈិមបក្ស លើកទី ១៣ ស្តីពីកសិកម្ម កសិករ និងតំបន់ជនបទរហូតដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។

Top