• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឆ្លៀតឱកាសដើម្បីជំរុញខ្លាំងការនាំចេញជលផលទៅកាន់ទីផ្សារសហភាពអឺរ៉ុប

ក្រោយពីយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩ និងកញ្ចប់ជំរុញ សេដ្ឋកិច្ចចាប់ពីដើមឆ្នាំ ២០២១ តម្រូវការជលផល នៅក្នុងទីផ្សារសហភាពអឺរ៉ុប បានស្ដារឡើងវិញគួរឲ្យកត់សម្គាល់។
  ការកែច្នៃជលផលសម្រាប់នាំចេញ។ (រូបថត៖ VOV)  

សន្និសីទផ្លាស់ប្ដូរពាណិជ្ជកម្មជលផលតាមអនឡាញរវាងវៀតណាម និងសហភាពអឺរ៉ុប (EU) ឆ្នាំ ២០២២ បានប្រព្រឹត្តទៅក្នុងរយៈពេល ២ ថ្ងៃចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៦ ខែមេសា។

នៅសន្និសីទនេះ លោក Le Hoang Tai អនុប្រធាននាយកដ្ឋានពន្លឿនពាណិជ្ជ កម្ម បានឲ្យដឹងថា សន្និសីទនេះគឺជាឱកាសសម្រាប់សហគ្រាសដែលផលិតនិងផ្គត់ផ្គង់ ផលិតផលសម្រាប់ឧស្សាហកម្មជលផលវៀតណាម អាចស្វែងយល់បន្ថែមអំពីទីផ្សារ នៅ EU តម្រូវការនៃកិច្ចសហប្រតិបត្តិការអាជីវកម្មលើវិស័យជាប្រៀបខ្លាំងរបស់វៀត ណាម ជាមួយបណ្តាប្រទេសក្នុងតំបន់ EU ដើម្បីជំរុញថែមទៀតនូវការអភិវឌ្ឍឧស្សា ហកម្មជលផលនិយាយរួម។

EU ត្រូវបានស្គាល់ថា ជាទីផ្សារនាំចេញជលផលជួរមុខរបស់វៀតណាម។ នា ថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២០ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU (EVFTA) ចូលជាធរមានជាផ្លូវការ ហើយបង្កើតឱកាសជាច្រើនសម្រាប់ការនាំចេញ ជលផលរបស់វៀតណាមទៅកាន់ទីផ្សារ EU អាស្រ័យលើការសន្យាផ្ដល់អនុគ្រោះ ពន្ធជាបន្តបន្ទាប់។  ក្រោយពីយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩ និងកញ្ចប់ជំរុញ សេដ្ឋកិច្ចចាប់ពីដើមឆ្នាំ ២០២១ តម្រូវការជលផល នៅក្នុងទីផ្សារសហភាពអឺរ៉ុប បានស្ដារឡើងវិញគួរឲ្យកត់សម្គាល់។ ដូច្នេះ រួមជាមួយនឹងគុណសម្បត្តិពន្ធគយពីកិច្ច ព្រមព្រៀង EVFTA ឱកាសដើម្បីជំរុញការនាំចេញផលិតផលជលផលវៀតណាម ទៅកាន់ទីផ្សារ EU កំពុងបើកចំហយ៉ាងខ្លាំង៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top