• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឆ្នាំ២០១៩ជាឆ្នាំដើម្បីអោយវិស័យការងារ យុទ្ធជនពិការនិងសង្គមកិច្ចលោតផ្លោះ

ក្នុងឆ្នាំ២០១៩ ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមនឹងខិតខំប្រឹងប្រែងដើម្បីសម្រេចអោយបានពេញលេញនូវគោលដៅនានាដែលរដ្ឋ សភានិងរដ្ឋាភិបាលប្រគល់ជូន។

 លោក Doan Mau Diep អនុរដ្ឋមន្រ្តីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច

ដើម្បីសម្រេចបាននូវគោលដៅទាំងនោះ ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចនឹងបន្តអនុវត្តន៍ដំណោះស្រាយនានា សំដៅអភិវឌ្ឍន៍ទីផ្សារពលករ អនុវត្តន៍បច្ចេកវិទ្យាព័ត៌មាន តភ្ជាប់ការផ្គត់ផ្គង់និងតម្រូវការខាងធនធានមនុស្សក្នុងទូទាំងប្រទេស តំបន់ ក៏ដូចជាផ្សាភ្ជាប់នឹងទីផ្សារ ពលករអន្តរជាតិផងដែរ។ លោក Doan Mau Diep អនុរដ្ឋមន្រ្តីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចបានអោយដឹងថា៖

“ឆ្នាំ២០១៩ជាឆ្នាំលោតផ្លោះ ដើម្បីសម្រេចបាននូវគោលដៅនិងភារកិច្ចក្នុងផែនការ៥ឆ្នាំស្ដីពីវិស័យពលករ ជនមាន​គុណូបការៈនិងសង្គមកិច្ច។ គោលដៅនៃឆ្នាំ២០១៩នោះគឺបន្តសុក្រិត អភិវឌ្ឍន៍ ទីផ្សារពលករសំដៅគៀវគរនិងប្រើប្រាស់ ប្រភពធនធានមនុស្សប្រកបដោយប្រសិទ្ធភាព ផ្លាស់ប្ដូរថ្មីនិងលើកកំពស់គុណភាពនៃការអប់រំវិជ្ជាជីវៈ ហើយផ្ដោតទៅលើការបណ្ដុះបណ្ដាលធនធានមនុស្សដោយគុណភាពខ្ពស់។ ទន្ទឹមនឹងនោះ អនុវត្តន៍ដោយព្រមៗ គ្នានិងប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយសុខុមាលភាពសង្គម លើកស្ទួយជីវភាពរបស់ ជនមានគុណូបការៈ ជនក្រីក្រនិងជនងាយរងគ្រោះក្នុងសង្គមផងដែរ”៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

ការតភ្ជាប់វៀតណាមនិងចិនតាមរយៈផ្លូវដែក គឺជារបកគំហើញជាយុទ្ធសាស្ត្រ

ការតភ្ជាប់វៀតណាមនិងចិនតាមរយៈផ្លូវដែក គឺជារបកគំហើញជាយុទ្ធសាស្ត្រ

នាព្រឹកថ្ងៃទី១៩ ខែមីនា នៅស្ថានីយ៍រថភ្លើង Dong Dang ខេត្តឡាងសឺន លោកអគ្គលេខាបក្ស តូ ឡឹម បានដឹកនាំជំនួបធ្វើការជាមួយក្រសួង ស្ថាប័នមជ្ឈិម និងមូលដ្ឋានមួយចំនួន លើការអនុវត្តកិច្ចសហប្រតិបត្តិការផ្លូវដែករវាងវៀតណាម-ចិន។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ក៏បានចូលរួមផងដែរ។

Top