• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចិនបានអះអាងអំពីចំណុចរួមជាច្រើនជាមួយសហភាពអឺរ៉ុប


 ប្រធានរដ្ឋចិន លោក ស៊ីជីនពីង 
 

 ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមមួយ បន្ទាប់ពីជំនួបពិភាក្សាកាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ​២០១៩ រវាង​ប្រធាន​រដ្ឋ​ចិន លោក ស៊ីជីនពីង និងបណ្តាថ្នាក់ដឹកនាំអឺរ៉ុបរួមមានប្រធានាធិបតីបារាំងលោក Emmanuel Macron ​អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel និងប្រធានគណៈកម្មាធិការអឺរ៉ុប (EC) លោក Jean-Claude ​Juncker និងបណ្តាថ្នាក់ដឹកនាំដែ​លបានប្រកាសមានគោលបំណងចង់សហការគ្នា។

លោក​ ស៊ី​ជីនពីង បានឲ្យដឹងថា ទោះបីជានៅតែមាន​បញ្ហា​ខ្វែង​គំនិត​និង​មាន​ការ​ប្រកួត​ប្រជែង​រវាង​ទីក្រុង​ប៉េកាំង​និង​ប្រ៊ុចសែលក៏ដោយ ប៉ុន្តែការប្រកួតប្រជែងទាំង​នេះមានភាពវិជ្ជមាន។​ ភាគីនានា​កំពុង​រីកចម្រើន​រួមគ្នា​ហើយ​ដូច្នេះហើយមិនគប្បីទុ​កឲ្យមានការមន្ទិល​សង្ស័យ​បង្កការ "រាំងស្កាត់"នោះឡើយ។ លោក​ ស៊ីជីនពីង ក៏បាន​ក្រើនរំលឹក​ថា ថ្នាក់ដឹកនាំ​សហភាព​អឺរ៉ុបនិង​ចិន​សុទ្ធ​តែប្រឈម​នឹង​ការ​ប្រកួត​ប្រជែង​ដូចជា​ការគាំ​ពារ​និយម​ ដែលអាមេរិកកំពុងនាំមុខគេនិង "កា​រវាយប្រហារ" របស់ប្រធានាធិបតីអាមេរិក លោក​ Donald Trump សំដៅលើ​រាល់​កិច្ចព្រមព្រៀងអន្តរជាតិក្នុងវិស័យនានា​ដូចជា ការប្រែប្រួលអាកាសធាតុ​ ពាណិជ្ជកម្ម ឬកម្ម​វិធី​នុយ​ក្លេអ៊ែរ​អ៊ីរ៉ង់​ផងដែរ៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

វៀតណាមបានកែលម្អគោលនយោបាយ បង្កើនសមត្ថភាពគ្រប់គ្រងនិងអភិវឌ្ឍន៍ការនេសាទប្រកបដោយចីរភាព

វៀតណាមបានកែលម្អគោលនយោបាយ បង្កើនសមត្ថភាពគ្រប់គ្រងនិងអភិវឌ្ឍន៍ការនេសាទប្រកបដោយចីរភាព

នេះជាការបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រីលោក ត្រឹន ហុង ហា នៅក្នុងសម័យប្រជុំការងារនាថ្ងៃទី ១៩ ខែមីនា ជាមួយក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) ក្នុងអំឡុងពេលទស្សនកិច្ចរបស់ក្រុមការងារ នៅ វៀតណាម ដើម្បីវាយតម្លៃនិងពិនិត្យឡើងវិញនូវការអនុវត្តវិធានការដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នៅវៀតណាម។

Top