• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចាប់ផ្តើមកម្មវិធី“ ចែករំលែកក្តីស្រឡាញ់ រួមដៃគ្នាជំនះពុះពារលើជំងឺរាតត្បាតសកល”

នាថ្ងៃទី ២២ ខែមេសា នៅទីក្រុងហាណូយ មជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមីញ បានរៀបចំកម្មវិធី “ចែករំលែកសេចក្តីស្រឡាញ់ និងរួមដៃគ្នាជំនះពុះពារលើជំងឺរាតត្បាតសកល” ។

លោក Nguyen Anh Tuan លេខាធិការប្រចាំមជ្ឈិមសម្ព័ន្ធយុវជននិងជាប្រធានសហព័ន្ធសមាគមយុវជនវៀតណាមទទួលជំនួយឧបត្ថម្ភជាអាហារូបបករណ៍ចំនួន ១០០ សម្រាប់សិស្សជនជាតិភាគតិចពីមជ្ឈិមសមាគមពុទ្ធសាសនាវៀតណាម (រូបថត៖ មជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូជីមីញ)


កម្មវិធីនេះនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២០ រហូតដល់ការប្រកាសបញ្ចប់ការឆ្លងរីករាលដាលនៃជំងឺ COVID-19 នៅទូទាំងប្រទេស។ កម្មវិធីនេះក៏ផ្តោតលើក្រុមមុខសញ្ញាជា យុវជន កម្មករ កំពុងធ្វើការនៅតំបន់កែច្នៃនិងតំបន់ឧស្សាហកម្ម ដែលបាត់ បង់ការងារធ្វើ យុវជននៅជនបទ សិក្សានុសិស្ស កុមារ៉ាកុមារីជួបការលំបាកជាដើម។ ក្នុងពិធីនេះ លោក Nguyen Anh Tuan លេខាធិការប្រចាំមជ្ឈិមសម្ព័ន្ធយុវជននិងជាប្រធានសហព័ន្ធសមាគមយុវជនវៀតណាមបានលើកសំណើរថា៖

«សម្រាប់ កម្មាភិបាលក្នុងសមាគម ក្រុមយុវជន និងសមាជិកយុវជននិមួយៗដែលមិនបានជួបការពិបាកក្នុងបរិបទនៃជំងឺរាតត្បាត COVID-19 ក៏បានរួមដៃគ្នាជាមួយសម្ព័ន្ធក្រុមយុវជនគ្រប់លំដាប់ថ្នាក់ ក្នុងការអនុវត្តកម្មវិធីដ៏មានអត្ថន័យនេះដើម្បីជួយឧបត្ថម្ភដល់អ្នកដែលនៅជួបការលំបាក់ច្រើនជាងក្នុងសង្គមរបស់យើង។ យើងខ្ញុំក៏ប្តេជ្ញាថានឹងទទួលបានការបែងចែកក្នុងការអនុវត្តតាមការកំណត់របស់កម្មវិធី និងជួយគាំទ្រដល់ប្រជាជន និងយុវវ័យដែលមានស្ថានភាពលំបាក ដើម្បីធានានូវតម្លាភាពនិងព័ត៌មានទាន់ពេលវេលាជាប្រចាំបំផុតផងដែរ»៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top